Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកប្រឡងបាក់ឌុប២០១៩អាចទៅយកសញ្ញាបត្របានហើយ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ កាលពីថ្ងៃទី១៣ មករា បានប្រកាសឱ្យអ្នកប្រឡងបាក់ឌុប២០១៩ទៅយកសញ្ញាបត្រផ្លូវការ និងប្រកាសឱ្យអ្នកប្រឡងបាក់ឌុប២០២២ទៅយកសញ្ញាបត្របណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ មករា ខាងមុខតទៅ នៅនាយកដ្ឋានកិច្ចការប្រឡងតាមមន្ទីររាជធានី និងខេត្ត។

ក្រសួងអប់រំ បានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ រួចរាល់ ព្រមទាំងបាន និងកំពុងផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ដើម្បីផ្ដល់ជូន បេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

តាមការប្រកាសនេះ សូម លោក លោកស្រី ប្រធានជ្រាប និងចាត់តំណាងដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឱ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី២៣ មករា ឆ្នាំ២០២៣ តទៅ នៅនាយកដ្ឋានកិច្ចការប្រឡង។

ប្រធានមន្ទីរត្រូវប្រជុំថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សាដែលមានបេក្ខជនប្រឡងជាប់ ដើម្បីរៀបចំយន្តការ និងនីតិវិធីផ្ដល់សញ្ញាបត្រ និងវិញ្ញាបនបត្រ និងធ្វើសេចក្តីជូនដំណឹងលម្អិតបន្ថែម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង