Yearendyearend1140x150

ផ្លូវមួយចំនួននៅក្នុងខេត្តកណ្ដាលត្រូវបានបិទក្រោយទឹកជំនន់កើនឡើងខ្លាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ មន្ទីរសាធារណការ ខេត្តកណ្តាល នាថ្ងៃទិ១៦ មករា បានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០(១២០) និងផ្លូវខេត្តលេខ ១កាដេ៩(៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល៣ថ្ងៃ ភាពចាប់ពីថ្ងៃទី១៦-១៩ មករា។

ការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០(១២០) និងផ្លូវខេត្តលេខ ១កាដ៩(៣៤) ធ្វើឡើងក្រោយទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការ ជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន៕

គួរបញ្ជាក់ថា អំឡុងពេលនៃការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើផលូវទាងនោះ រថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង