Yearendyearend1140x150

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍១០០% សម្រាប់និស្សិតស្រ្តី

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច (CamTech University) ផ្ដល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ សិស្សពូកែ និងស្ត្រីក្នុងវិស័យស្ទែមរហូតដល់១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ចំនួន៧៥កន្លែងក្នុងឆ្នាំសិក្សា ២០២២-២០២៣ខាងមុខ។ កាលបរិច្ឆេទនៃការដាក់ពាក្យនឹងផុតកំណត់នៅថ្ងៃទី២០ មករា ហើយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ មករា។

ដាក់ពាក្យឥឡូវនេះតាមរយៈតំណលីង៖ http://form.jotform.com/212209108193449

ជំនាញដែលសាកលវិទ្យាល័យខេមតិច ផ្ដល់អាហារូបករណ៍រួមមាន៖

- សន្តិសុខតាមប្រព័ន្ធអុីនធឺណិត (Cyber Security)

- វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and Artificial Intelligence)

- វិស្វកម្មសូហ្វវែរ(Software Engineering)

- វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotic and automation)

- ស្ថាបត្យកម្ម(Architecture)

- ការរចនាផ្នែកខាងក្នុង(Interior Design)

- បច្ចេកវិទ្យាអប់រំ(Educational Technology)

- ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង(Media and Communication Technology)

- គ្រប់គ្រងហានីភ័យ និងបញ្ញាធុរកិច្ច(Risk Management and Business Intelligent)

- នវានុវត្តន៍ និងសហគ្រិនភាព(Innovation and Entrepreneurship)

គួរបញ្ជាក់ថា សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ ក៏អាចដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះបានដែរ។ សម្រាប់វគ្គសិក្សាថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាហារូបករណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង