Yearendyearend1140x150

ក្រសួងអប់រំរៀបចំប្រកួតកម្មវិធី«Think!Think!»ដើម្បីធ្វើឱ្យសិស្សចាប់អារម្មណ៍លើSTEMតាំងពីកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ

ភ្នំពេញ៖ ក្រសួងអប់រំ JICA និងស្ថានទូតជប៉ុន កាលពីថ្ងៃទី១៤ មករា បានរៀបចំកម្មវិធីប្រកួត Think!Think! World Cup ថ្នាក់ជាតិ ២០២២ ក្នុងគោលបំណងទាញចំណាប់អារម្មណ៍សិស្សានុសិស្សឲ្យចាប់អារម្មណ៍លើ STEM តាំងពីវ័យកុមារ។ បន្ថែមពីនេះទៀត កម្មវិធីនេះ ក៏ជាផ្នែកមួយនៃខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ផងដែរ។

កម្មវិធីប្រកួត Think!Think! World Cup ថ្នាក់ជាតិ ២០២២ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ JICA និងស្ថានទូតជប៉ុន ដើម្បីលើកទឹកចិត្ត សិស្សានុសិស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជាឱ្យសិក្សា STEM តាំងពីវ័យកុមារជាមួយនឹងបច្ចេកវិទ្យាអប់រំ ពីប្រទេសជប៉ុន។ បន្ថែមពីនេះទៀត កម្មវិធីនេះ ក៏ជាផ្នែកមួយនៃខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ផងដែរ។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀន STEM តាំងពីកុមារភាព និងអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ នៅក្នុងសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ Think!Think! World Cup គឺជាឱកាសដ៏ល្អដែលអាចទាញចំណាប់អារម្មណ៍សិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើ STEM ។

លោកស្រី ហារ៊ុកុ កាមិអិ ប្រធានតំណាង JICA ប្រចាំកម្ពុជា មានប្រសាសន៍ថា Think!Think! គឺជាសេវាកម្មអប់រំរបស់ប្រទេសជប៉ុនដ៏លេចធ្លោមួយ ដែលត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់ សម្រាប់កម្មវិធី EdTech (បច្ចេកវិទ្យាអប់រំ) ដ៏ល្អឥតខ្ចោះសម្រាប់កុមារនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា Think!Think! ជាកម្មវិធីមកពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍជំនាញ STEM និងជំនាញសតវត្សរ៍ទី២១ របស់សិស្ស។ វាមានភាពល្បីល្បាញដោយសារការទទួលបានពានរង្វាន់កម្មវិធីអប់រំលេខ១របស់ប្រទេសជប៉ុននិងកម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ ដែលមានអ្នកប្រើប្រាស់ជាង២០០០០០នាក់នៅទូទាំងពិភពលោក។ នៅក្នុងនោះ សិស្សានុសិស្សកម្ពុជាប្រមាណ ៤០០០ នាក់បានចូលរួមការប្រកួតប្រជែងជំនាញ STEM ជាមួយគ្នានៅលើកម្មវិធី Think!Think! ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Think
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង