Yearendyearend1140x150

ក្រសួងអប់រំត្រៀមអនុវត្ត«គម្រោងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា»សម្រាប់ការអប់រំកម្រិតមធ្យមសិក្សា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ កាលពីថ្ងៃទី១១ មករា បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមអនុវត្តគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការ អប់រំកម្រិតមធ្យមសិក្សា (STEP UP) ព្រមទាំងធ្វើបទបង្ហាញពីសមាសភាពមន្ត្រីអនុវត្តគម្រោង និងសង្ខេបពីខ្លឹមសារគម្រោង។

ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់មន្ត្រីអនុវត្តគម្រោង ត្រូវអនុវត្តការងារដោយប្រើប្រាស់ទាំងជំនាញរឹង និងជំនាញទន់ដែលរួមមាន សមត្ថភាព ស្មារតីក្រុម ការប្ដេជាចិត្ត និងត្រូវមានសុខភាពល្អ ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ត្រូវមានការរៀបចំទីតាំងធ្វើការសម្រាប់ផ្នែកនីមួយៗ។

គួរបញ្ជាក់ថា ម្រោង STEP UP មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៣-២០២៨ ដែលផ្ដោតលើការអប់រំនៅមធ្យមសិក្សា ដើម្បីលើកកម្ពស់ការអប់រំ STEM ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង