Yearendyearend1140x150

រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសបើកទ្វារទឹកស្វ័យប្រវត្តិទំនប់អាងទឹកអន្លង់ជ្រៃ ដើម្បីរំដោះទឹកចេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២មករា បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ជាបណ្ដោះអាសន្ន ដើម្បីរំដោះទឹកចេញ។

ផ្អែកតាមស្ថានភាពនេះ សូមពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងក្រាំងពនៃមេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុក សម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង