Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Cct 01
Hi hotpot
Canadia app new

មណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន រួមចំណែកដោះស្រាយបញ្ហាសង្គម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២ មករា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត នៅពេលពួកគេវិលចូលក្នុងសហគមន៍វិញ។ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានទីតាំងស្ថិតនៅក្នុងភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលកណ្តាល បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាសមិទ្ធផលរូបវ័ន្តក្នុងវិស័យសង្គមកិច្ចថ្មីមួយទៀតដែលកកើតក្នុងទឹកដីខេត្តកណ្តាល។ ក្រៅពីមជ្ឈមណ្ឌលនេះ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងសាងសង់អគារ មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនថ្នាំញៀន នៅស្រុកស្អាង ចំនួន២១អគារ សម្រាប់ជួយសម្រាលបន្ទុកអ្នកជាប់ពន្ធនាគារខេត្ត ដែលកំពុងណែនចង្អៀត ហើយភាគច្រើននៃអ្នកជាប់ឃុំខ្លួន គឺពាក់ព័ន្ធនឹងបទល្មើស និងអ្នកប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងដើរតួនាទីសំខាន់លើ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះ បណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀន ចូលទៅក្នុងសហគមន៍ និង ក្រុមគ្រួសារវិញ។

ឯកឧត្តម វង សូត បានបន្ដថា មជ្ឈមណ្ឌលនេះ នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងដោះស្រាយបញ្ហាសង្គមតាម រយៈការបន្សាប ព្យាបាល លើអ្នកញៀនគ្រឿងញៀន និងចូលរួមចំណែកក្នុងការស្តារនីតិសម្បទាលើអ្នកដែលបន្សាបគ្រឿងញៀនរួច តាមរយៈការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំនិនជីវិតផ្សេងៗ ធ្វើយ៉ាងណាអោយពួកគាត់មានជំនាញសមស្រប សម្រាប់ប្រកបរបរចិញ្ចឹមជីវិតមុនពេលចូលក្នុងសហគមន៍វិញ។

គួរបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទា សាងសង់នៅនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន០៥ខ្នង និងជួសជុលកែលម្អចំនួន១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ចំណែកឯ មជ្ឈមណ្ឌលជាតិព្យាបាល និងស្ថារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង