Yearendyearend1140x150

កម្ពុជា-ចិន សម្ពោធអគារសិក្សា"អនុវិទ្យាល័យអន្លង់តាសេក"ដែលជាជំនួយរបស់ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ក្រសួងការបរទេស

កណ្តាល៖ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី១១មករា បានអញ្ជើញជាអធិបតីជាមួយ ឯកឧត្តម Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានតំណាងឱ្យវត្តមានរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធធអគារសិក្សាអនុវិទ្យាល័យអន្លង់តាសេកខេត្តកណ្ដាលដែលជាជំនួយរបស់ខេត្តយូណានប្រទេសចិន។

ប្រភពរូប៖ ក្រសួងការបរទេស

ឯកឧត្តមអគ្គទីប្រឹក្សាមានប្រសាសន៍ថា ចិននិងកម្ពុជាគឺជាប្រទេសជិតខាងដែលប្រកបដោយចំណងមិត្តភាពជាប្រពៃណី និងជាសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។គណបក្សកុម្មុយនិស្តចិននិងគណបក្សប្រជាជនកម្ពុជាសុទ្ធតែប្រកាន់ខ្ជាប់នូវគំនិត"យកប្រជាជនជាធំ" បានចាត់ទុកការរក្សាសន្តិភាពនិងការជំរុញអភិវឌ្ឍជាទំនួលខុសរបស់ខ្លួន តែងពួតដៃគ្នាបោះជំហានរួមគ្នា តែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រេចបានការអភិវឌ្ឍន៍និងវិបុលភាពរួមគ្នា។

ក្នុងនាមជាមិត្តដែកថែប ភាគីចិនបាននិងកំពុងបន្តជួយកម្ពុជាអភិវឌ្ឍប្រទេសជាតិនិងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីឱ្យប្រជាជនកម្ពុជាអាចទទួលបាននូវភាពកក់ក្តៅពិតប្រាកដពីចំណងមិត្តភាពរវាងកម្ពុជា-ចិន។

ប្រភពរូប៖ ក្រសួងការបរទេស

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលតែងផ្តល់ការគាំទ្រនិងជំនួយដ៏មានតម្លៃដល់កម្ពុជា និងមានប្រសាសន៍ថា ប្រទេសចិនគឺជាដៃគូអភិវឌ្ឍន៍ធំបំផុត ដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពនៃភ្ញៀវទេសចរដ៏ធំបំផុតសម្រាប់កម្ពុជា ជំនួយដែលភាគីចិនផ្តល់ជូនកម្ពុជាគឺជាជំនួយដ៏ថ្លៃថ្លានិងច្រើនអនេក កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនបានជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំងក្លា។

ជាពិសេសគឺ ភាគីចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជាយ៉ាងទាន់ពេលវេលានិងគ្រប់គ្រាន់ បានជួយកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺវីរុសយ៉ាងមានប្រសិទ្ធភាព សម្រេចបាននូវការស្ដារសេដ្ឋកិច្ចឡើងវិញ និងអាចរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាបានយ៉ាងជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាទំនាក់ទំនងរវាងកម្ពុជា-ចិននឹងស្វាគមន៍ជាមួយការអភិវឌ្ឍន៍កាន់តែល្អប្រសើរនិងកាន់តែឆាប់រហ័ស ហើយសំទុះងើបឡើងនៃកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានឹងបោះជំហានលើមាគ៌ាផ្លូវល្បឿនលឿន៕

ប្រភពរូប៖ ក្រសួងការបរទេស


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង