681 ezgif.com resize
Swift cc time

បងប្អូន៤នាក់ចាប់ដៃគ្នាបង្កើតកន្លែងកំសាន្ដមួយឈ្មោះថា«វាលស្រែក្បែរស្ពានអ្នកលឿង»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង

ព្រៃវែង៖ វាលស្រែក្បែរស្ពានអ្នកលឿង ជាភោជនីយដ្ឋានដែលស្ថិតនៅលើទឹកដីខេត្តព្រៃវែង ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ចំណែកឯការសាងសង់ មិនទាន់រួចរាល់១០០%នៅឡើយទេ ដោយសារមានការសំណូមពរច្រើនពីអតិថិជនឱ្យមានការបើកឱ្យចូលទស្សនា លោក កែវ បញ្ញា ដែលជាម្ចាស់ភោជនីយដ្ឋាន វាលស្រែក្បែរស្ពានអ្នកលឿង បានសម្រេចឱ្យបើកឱ្យចូលទស្សនា ទាំងដែលការសាងសង់ ទើបតែបានប្រមាណជា៦០%ប៉ុណ្ណោះ។ នៅវាលស្រែក្បែរស្ពានអ្នកលឿង មិនត្រឹមតែមានទេសភាពដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ថែមទាំងមានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងមានការជួលកន្លែងបោះតង់ ទៀតផង។

លោក កែវ បញ្ញា ដែលជាម្ចាស់ភោជនីយដ្ឋាន វាលស្រែក្បែរស្ពានអ្នកលឿង បានប្រាប់ស៊ីស៊ីថាមស៍ថា វាលស្រែក្បែរស្ពានអ្នកលឿង បានបង្កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខណៈការសាងសង់មិនទាន់បញ្ចប់នៅឡើយនោះទេ ដោយសារមានការសំណូមពរពីអតិថិជន ទើបសម្រេចបើកឱ្យមានការចូលទស្សនា ទាំងដែលការសាងសង់បានប្រមាណជា៦០%ប៉ុណ្ណោះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នេះ នៅក្នុងខែមីនា ខាងមុខនេះ។

រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង

លោក កែវ បញ្ញា បានបន្ដថា ដោយសារនៅអ្នកលឿង ក៏ដូចជាខេត្តព្រៃវែង គឺមិនមានតំបន់ទេសចរណ៍ច្រើនឡើយ។ បន្ថែមពីនេះទៀត ស្ពានអ្នកលឿងមានសម្រស់ស្រស់ស្អាត និងមិនមានអ្នកចាប់អារម្មណ៍ ក្នុងការបង្កើតទីកន្លែងដែលអាចមកកំសាន្ដបាន នៅឡើយទេ ដូច្នេះទើបលោកទាញប្រយោជន៍ពីស្ពានដែលមានស្រាប់ដោយការបង្កើត វាលស្រែក្បែស្ពានអ្នកលឿង នៅតំបន់អ្នកលឿងនេះ ឱ្យមានភាពទាក់ទាញ។

ខណៈពេលដែលភោជនីយដ្ឋាន វាលស្រែក្បែរស្ពានអ្នកលឿង មានលក្ខណៈស្រដៀងគ្នាទៅនឹងភោជនីយដ្ឋានមួយចំនួនទៀត ទាំងទេសភាព ការរចនាប្លង់ និងភេសជ្ជៈផងនោះ លោក បញ្ញា បានឱ្យដឹងថា វាលស្រែក្បែរស្ពានអ្នកលឿង មានស្ពានអ្នកលឿង ដែលជាចំណុចទាក់ទាញខ្លាំង ខណៈភោជនីយដ្ឋាន ដ៏ទៃទៀតមិនមានដូចឡើយ។

លោក កែវ បញ្ញា បានឱ្យដឹងថា វាលស្រែក្បែរស្ពានអ្នកលឿង បានសាងសង់នៅផ្ទៃដីទំហំ ២ហិកតាកន្លះ។ ហើយនៅទីនោះមានបម្រើសេវាកម្ម ដូចជា ម្ហូបអាហារ និងភេសជ្ជៈ ជាដើម។ បន្ថែមពីនេះទៀត វាលស្រែក្បែរស្ពានអ្នកលឿង ក៏មានការជួលទីកន្លែងដើម្បីបោះតង់ ទៀតផង៕

រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង
រូបភាព៖ វាលស្រែក្បែរស្ពានអ្នកលឿង


Khcct banner

អត្ថបទទាក់ទង