Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សមាគមTAFTACបរិច្ចាគថវិកា២៤ម៉ឺនដុល្លារចូលរួមសកម្មភាពកំចាត់មីននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ១១ មករានេះ បានប្រគល់ថវិកាចំនួន ២៤ ម៉ឺនដុល្លារដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្រ្គោះជនពិការដោយ​សារមីននៅប្រទេសកម្ពុជា។ការចូលរួមបរិច្ចាគនេះ ធ្វើឡើងសម្រាប់ជួយដល់គម្រោងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពមីនដែលគ្រប់គ្រងដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្រ្គោះជនពិការដោយសារមីន (CMAA)។

ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និង ជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) បានគូសបញ្ជាក់ថា ថវិកាទាំងអស់នេះ បានមកពីការបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសធម៌ពីសំណាក់សមាជិកTAFTAC ក្រុមហ៊ុនឯកជនផ្សេងៗ រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនមួយចំនួន ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។

ឧកញ៉ា គង់ សាង បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ទឹកប្រាក់វិភាគទាននេះនឹងបានជាចំណែកបន្ថែមទៀតក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការបោសសម្អាតគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ជាពិសេសការសម្រេចឲ្យបាននូវទស្សនវិស័យឆ្នាំ២០២៥របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “កម្ពុជាគ្មានគ្រាប់មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ឧកញ៉ា បានប្តេជ្ញាចិត្តថា នឹងបន្តនូវការចូលរួម គាំទ្រទាំងថវិកា និង ស្មារតីជាបន្តទៀតទៅតាមលទ្ធភាព។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង