Yearendyearend1140x150

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មផ្ដល់អាហារូបករណ៍១០០%ចំនួន៩៤០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានសម្រេចផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្ស ដែលជាប់ ឬធ្លាក់បាក់ឌុប ចំនួន៩៤០កន្លែង លើ ជំនាញ ព័ត៌មានវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិចគ្រប់គ្រងបច្ចេកវិទ្យា បរិក្ខារត្រជាក់ វិស្វកម្មរថយន្ត វិស្វកម្មអគ្គិសនី វិស្វកម្មលោហៈ (មេកានិចទូទៅ) និងវិស្វកម្មលោហៈបន្ទះបន្សារ។

សិស្សានុសិស្ស នឹងទទួលបានអត្ថប្រយោជន៍ ព្រមទាំងការឧបត្ថម្ភផ្សេងៗ ដូចខាងក្រោម៖

-ទទួលបានអាហារូបករណ៍រយៈពេល៤ឆ្នាំពេញ សម្រាប់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា និង២ឆ្នាំ សម្រាប់ កម្រិតជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង)

-ទទួលបានប្រាក់ឧបត្ថម្ភពីអង្គការហ្គូដណេប៊ឺសកម្ពុជា ចំនួន៤០ដុល្លារក្នុង១ខែ លើជំនាញបរិក្ខារត្រជាក់ ព័ត៌មានវិទ្យា និងវិស្វកម្មអគ្គិសនី និងស្របតាមល័ក្ខខណ្ឌរបស់គម្រោង

-ទទួលបានប្រាក់ឧបត្ថម្ភពីគម្រោង S4C ចំនួន៦០ដុល្លារក្នុង១ខែ លើវិស័យកម្មន្តសាល និងអគ្គិសនី នឹង ស្របតាមលក្ខខណ្ឌរបស់គម្រោង

-សិក្សាទ្រឹស្ដី និងអនុវត្តផ្ទាល់នៅក្នុងវិទ្យាស្ថាន ជាមួយគ្រូដែលមានបទពិសោធន៍ ព្រមទាំងមានសម្ភារបរិក្ខារ បណ្តុះបណ្តាលសម្បូណ៌បែប និងទាន់បច្ចេកវិទ្យាបច្ចុប្បន្ន

-ទទួលបានឱកាសក្នុងការចុះកម្មសិក្សាពេញលេញនៅឆ្នាំទី២ និងឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិដោយ ទទួលបានប្រាក់ឧបត្ថម្ភសមរម្យ តាមសមត្ថភាព និងលទ្ធភាពក្រុមហ៊ុនដៃគូរបស់វិទ្យាស្ថាន វិទ្យាស្ថាន នឹងជួយសម្របសម្រួលរកការងារធ្វើជូន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស (បរិញ្ញាបត្ររង)

-ផ្ដល់ឱកាសសិក្សាដល់យុវជន យុវនារី អត់ការងារធ្វើ ដែលរស់នៅទីក្រុងភ្នំពេញរៀនជំនាញរយៈពេលខ្លី (៤ខែ) ព្រមទាំងមានប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុង១ខែតាមរយៈគម្រោងអង្គការភីន (People in Need) ទទួលបានការបណ្តុះបណ្តាលជំនាញទន់ សេវាប្រឹក្សាយោបល់ការងារ និងភាសាអង់គ្លេស ព្រមទាំងរបៀប ស្វែងរកការងារធ្វើ ដោយឥតគិតថ្លៃ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៨២១ ៨២៧ /០៨៧ ៥២៥ ៥០៩ /០៧០ ៧១៩ ១០០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាហារូបករណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង