ភ្នំពេញ៖ ក្រសួងអប់រំ រៀបចំកម្មវិធីបើកទទួលពាក្យចូលរួមការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ «កាយរឹទ្ធិ-អរគុណសន្តិភាព Scout thanks peace» តាមរយៈប្រព័ន្ធអនឡាញ ដែលមានថ្នាក់ដឹកនាំជាយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា កាកបាទក្រហមកម្ពុជា និងប្អូនៗកាយរឹទ្ធិមកពី២៥រាជធានីខេត្ត ចូលរួមចំនួនប្រមាណ២០០នាក់។ កាលបរិច្ឆេទនៃការទទួលពាក្យ នឹងផុតកំណត់នៅថ្ងៃទី២៣ មករា ខាងមុខនេះ។
កម្មវិធីប្រកួតប្រជែងនេះ បើកឱកាសឱ្យយុវជនកម្ពុជាគ្រប់រូបមានឱកាស បង្ហាញស្នាដៃរូបថត និង បំណិនថតរូប ដើម្បីលើកគុណតម្លៃសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់បើកការទទួលពាក្យចុះឈ្មោះចូលរួមចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។
កាយរឹទ្ធិរៀមច្បងមកពី ២៥រាជធានីខេត្ត រួមទាំងយុវជន អាចចូលរួមក្នុងកម្មវិធីនេះបានដោយសេរី ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- បេក្ខជនទាំងពីរភេទ ដែលមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ២៥ឆ្នាំ
- បេក្ខជនត្រូវមាន Email or Gmail, Facebook និងTelegram ផ្ទាល់ខ្លួន
- បេក្ខជនដែលជាប់ជ័យលាភីវគ្គផ្តាច់ប្រព័ត្រថ្នាក់ជាតិ ត្រូវមានឯកសារចំបាច់ក្នុងការធ្វើដំណើរដូចជា លិខិតឆ្លងដែនមានសុពលភាព និងការចាក់វ៉ាក់សាំងប្រឆាំជំងឺកូវីដ-១៩រពេញលេញ ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅចូលរួមប្រកួតថ្នាក់តំបន់ និងត្រូវមានបំណិនភាសាអង់គ្លេស ការស្រាវជ្រាវ និងដោះស្រាយបញ្ហាត្រូវបានលើកទឹកចិត្ត
- បានចុះឈ្មោះតាមតំណភ្ជាប់Google Form : https://tinyurl.com/1stRoversPhotoContest2023
- មានឆន្ទៈ និងគំនិតផ្តួចផ្តើមបង្កើតរូបថត ក្នុងន័យលើកកម្ពស់តម្លៃសន្តិភាព និងការងារសហគមន៏៕