Cctimesw1140xh150cm copy

ប៉ូលីសចិនមកកម្ពុជានាំខ្លួន«មេឧក្រិដ្ឋជនអនឡាញ»ជនជាតិចិន៩នាក់ទៅចិនដើម្បីកាត់ទោស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប៉ូលីសចិននាំខ្លួន«មេឧក្រិដ្ឋជនអនឡាញ»ជនជាតិចិនចេញពីកម្ពុជា។

ចិន៖ប៉ូលីសចិន នៅថ្ងៃទី ៣ មករានេះ បាននាំខ្លួន "មេឧក្រិដ្ឋជនបោកប្រាស់តាមអ៊ីនធឺណេត"ដែលជាជនជាតិចិន ៩នាក់ ពីកម្ពុជាទៅប្រទេសចិនវិញ ដើម្បីកាត់ទោសតាមច្បាប់។

ប៉ូលីសចិនមួយក្រុមមកពីខេត្តហឺប៉ី ប្រទេសចិន បានមកប្រទេសកម្ពុជា តាំងពីខែតុលាឆ្នាំ២០២២ ដើម្បីសើបអង្កេតតាមចាប់មេឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ដែលពួកគេធ្វើអំពើបោកប្រាស់តាមអ៊ីនធឺណេត។​ ដោយមានការសម្របសម្រួលពីខាងជំនាញប៉ូលីសកម្ពុជា ប្រតិបត្តិការរបស់ប៉ូលីសចិនទទួលបានជោគជ័យ ដោយចាប់បានមេខ្លោងឧក្រិដ្ឋជនជនជាតិចិន ៩នាក់។

យោងតាមការចុះផ្សាយរបស់សារព៌ត៏មានចិននៅខេត្តហឺប៉ី បានអោយដឹងថា មេខ្លោងឧក្រិដ្ឋជនជនជាតិចិន ៩នាក់នេះ ជាអ្នកបញ្ជា និង ដឹកនាំក្រុមធ្វើអំពើបោកប្រាស់តាមអ៊ីនធឺណេត ដោយបោកលុយប្រជាជនចិនសរុបរាប់រយលានយន់។

នៅថ្ងៃទី ៣មករានេះ ប៉ូលីសចិន បានបញ្ចូនយន្តហោះពិសេសមួយគ្រឿងមកភ្នំពេញ ដើម្បីដឹកពួកឧក្រិដ្ឋជនជនជាតិចិនទាំង៩នាក់នេះ ត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីកាត់ទោសតាមច្បាប់។

ប៉ូលីសចិនបានអោយដឹងថា ប្រតិបត្តិការនៅកម្ពុជាលើកនេះ គឺជាប្រតិបត្តិការដ៏ធំ និង សំខាន់មួយ ក្រោយពីក្រសួងសន្តិសុខសាធារណៈចិន បានចេញបទបញ្ចារយ៉ាងមុឺងមាត់អោយកម្ទេចពួកឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ កាលពីខែមិថុនា ឆ្នាំ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង