តាកែវ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្ដល់អាហារូបករណ៍១០០% ដល់សិស្សានុសិស្សចំនួន៩១៦កន្លែង សិក្សាទៅលើជំនាញឯកទេសចំនួន១៥។ កាលបរិច្ឆេទនៃការទទួលពាក្យ សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស និងបរិញ្ញាបត្ររង/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នឹងផុតកំណត់នៅថ្ងៃទី២៦ មករា និងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ផុតកំណត់នៅថ្ងៃទី២៣ កុម្ភៈ។
ជំនាញដែលវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្ដល់អាហារូបករណ៍ ឱ្យរួមមានគណនេយ្យ និងហិរញ្ញវត្ថុ អក្សរសាស្ត្រអង់គ្លេស ព័ត៌មានវិទ្យា វិស្វកម្មអគ្គិសនី វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអេឡិចត្រូនិច វិស្វកម្មយន្តសាស្ត្ររថយន្ត បសុព្យាបាល ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការងារកំបោរ សេវាកម្មកុំព្យូទ័រ និង សេវាកម្មរដ្ឋបាល។
ក. លក្ខខណ្ឌជើសរើស៖
-បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស៖ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ
-បរិញ្ញាបត្ររង/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស៖បេក្ខជនដែលប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ:៣ (C3) ឬសញ្ញាបត្រដែលមានតម្លៃស្មើ
-សញ្ញាបត្របច្ចេកទេស និងវិជាជីវ:១ (C1) ៖ បេក្ខជនបានប្រឡងធ្លាក់ ឬជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (បញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩) ឬសញ្ញាបត្រដែលមានតម្លស្មើ
គ. អត្ថប្រយោជន៍
* ផ្តល់ការស្នាក់នៅដោយឥតគិតថ្លៃ (ផ្តល់អាទិភាពដល់ស្ត្រី ជនពិការ សិស្សក្រីក្រ ជនជាតិដើមភាគតិច ឬសិស្ស និសិត្សដែលមានទីលំនៅឆ្ងាយ ឬតំបន់ដាច់ស្រយាល)៕