Cctimesw1140xh150cm copy

ស.ស.យ.ក ផ្ដល់អាហារូបករណ៍១០០% ចំនួន៣០កន្លែងសិក្សានៅសាលាកសិកម្មព្រែកលៀប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង និងថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥កន្លែង ដល់សិស្សានុសិស្ស និស្សិត និងយុវជន ដែលមានបំណងក្នុងការបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញឯកទេស ចំនួន១២។

ជំនាញដែល ស.ស.យ.ក ផ្ដល់អាហារូបករណ៍១០០% រួមមាន ជីវបច្ចេកវិទ្យា និងសេណទិករុក្ខជាតិ សាកវប្បកម្ម វិទ្យាសាស្ត្រព្រៃឈើ/រុក្ខកម្ម ជលផល វិទ្យាសាស្ត្របរិស្ថាន វេជ្ជសាស្ត្រសត្វ/បសុព្យាបាល ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចនយោបាយកសិកម្ម និងស្បៀង សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម វិទ្យាសាស្ត្រកែច្នៃអាហារ អាហារូបត្ថម្ភ និងសុខភាព និង ព័ត៌មានវិទ្យាកសិកម្ម និងវិស្វកម្មកសិកម្ម។

១ លក្ខខណ្ឌនៃការជ្រើសរើស

-បេក្ខជនដែលមានជីវភាពខ្វះខាត

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ ការសិក្សាថ្នាក់បរិញ្ញាបត

-បេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ ដែលមានតម្លៃស្មើ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង

-បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

២កាលបរិច្ឆេទនៃការទទួលពាក្យ

-បេក្ខជនត្រូវស្នើសុំ និងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ជាកំហិត។

៣ សំណុំលិខិតដែលត្រូវភ្ជាប់ស្នើសុំអាហារូបករណ៍

-ពាក្យសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់

-បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់

-ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ចំនួន ០១ ច្បាប់

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ចំនួន ០១ ច្បាប់

-ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្តីចម្លងសំបុត្រកំណើត/សំបុតបញ្ជាក់កំណើត ចំនួន ០១ ច្បាប់

-រូបថតថ្មីទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០៣ សន្លឹក។

ដើម្បីចូលរួមការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈតំណភ្ជាប់៖ https://bit.ly/3C1gNuI ដើម្បីបំពេញ រួច Upload ឯកសារនេះតាមរយៈតំណភ្ជាប់៖ https://forms.gle/XR2Tk8JYsX98XC8c8។ ព័ត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១៦ ៨៣១ ៣៩៧៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អាហារូបករណ៍
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង