ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គ្រោងនឹងបើកវគ្គបណ្តុះបណ្តាល«បច្ចេកទេសតាក់តែងឯកសារច្បាប់» ដោយសិក្សាលើ ៣៣មុខវិជ្ជា ស្មើនឹង ២៤០ម៉ោង ក្នុងគោលបំណងចែករំលែកចំណេះដឹង ទ្រឹស្តី និងការអនុវត្តជាក់ស្ដែងក្នុងវិស័យតុលាការ។ កាលបរិច្ឆេទនៃការទទួលពាក្យចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ មករា វេលាម៉ោង ៥:០០នាទីល្ងាច។
កម្មវិធីច្បាប់ និងយុត្តិធម៌ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ គ្រោងនឹង រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «បច្ចេកទេសតាក់តែងឯកសារច្បាប់» ក្នុងគោលបំណងចែករំលែកចំណេះដឹង ទ្រឹស្តី និងការអនុវត្តជាក់ស្ដែងក្នុងវិស័យតុលាការ ដោយមានកិច្ចសហការជាមួយក្រុមមេធាវីចំនួន ១០ការិយាល័យ ឧទ្ទេសនាមដោយ ចៅក្រម តំណាងអយ្យការ និងមេធាវី ដែលមានចំណេះ ជំនាញ និងបទពិសោធន៍កំពុង បំពេញការងារក្នុងវិស័យតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះទទួលសិក្ខាកាមចំនួន ៨០រូប តែប៉ុណ្ណោះ ដោយសិក្សាលើ ៣៣មុខវិជ្ជា ស្មើនឹង ២៤០ម៉ោង។
១ លក្ខខណ្ឌនៃការជ្រើសរើស
-ជានិសិ្សតកំពុងសិក្សាបរិញ្ញាបត្រជំនាញនីតិសាស្ត្រឆ្នាំទី៣ឡើងទៅ ឬជាជំនួយការអ្នកប្រកបវិជ្ជាជីវៈច្បាប់
-ឆ្លងកាត់ការប្រឡងតេស្ដសមត្ថភាព ដែលរៀបចំដោយគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល
-សិក្សារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង០៨:៣០-១១:៣០នាទីព្រឹក
-សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោយទទួលការបណ្តុះបណ្តាលដោយ ជោគជ័យ។
២កាលបរិច្ឆេទនៃការទទួលពាក្យ
ចាប់ផ្តើមទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទីល្ងាច។ សូមទាញយកពាក្យស្នើសុំតាមតំណភ្ជាប់ (Link) http://shorturl.at/bcsCO និង ដាក់ពាក្យតាមរយៈប្រព័ន្ធតេឡេក្រាម ដូចខាងក្រោម៖
-លោក វាំង សម្បត្តិមានហេង ០៦៩ ៦៣៥ ៣៩៩
-លោក វ៉ា សុវណ្ណដេត ០៧០ ៧២៧ ២៩៣
-លោក ដន ហុកលី ០៨១ ៤១២ ៩៩៩