
ចិន: គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិន នៅថ្ងៃទី ៣០ ធ្ន៧នេះ បានសម្រេចតែងតាំងលោកឈីង កាំង ជារដ្ឋមន្ត្រីការបរទេសចិន ជំនួសដំណែងលោកលោកវ៉ាង យី( Wang Yi)។នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍មជ្ឈិមចិន។
លោក Qin Gang អាយុ ៥៦ ឆ្នាំ លោកធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក។ លោកបានក្លាយជាសមាជិកនៃគណៈកម្មាធិការកណ្តាល នៅពេលសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិនក្នុងខែតុលាឆ្នាំនេះ។

លោកវ៉ាងយី ដែលមានអាយុ ៦៩ ឆ្នាំបានចូលរួមក្នុងការិយាល័យនយោបាយដែលមានសមាជិក២៤ នាសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន ហើយត្រូវបានគេរំពឹងថានឹងបន្តតំណែងលោក Yang Jiechi ដែលជានាយកការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម។