Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

លោកស្រី គា ច័ន្ទនិមល ផ្ដើមពីអ្នកធ្វើវីដេអូនិយាយពីSkincareក្លាយជាស្ថាបនិកBESOMA

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

អាម៉េរិក៖ BESOMA គឺជាផលិតផលថែរក្សាស្បែកមុខដ៏ល្បី ដែលបង្កើតឡើងដោយកូនខ្មែររស់នៅសហរដ្ឋអាមេរិក គឺ លោកស្រី គា ច័ន្ទនិមល។ លោកស្រី គា ច័ន្ទនិមល ចាប់ផ្ដើមពីអ្នកចូលចិត្តធ្វើការ live video និយាយពីប្រធានបទផលិតផលថែរក្សាស្បែកមុខ (Skincare) និងគ្រាន់តែជាអ្នកលក់ផលិតផលថែរក្សាស្បែកមុខ ធម្មតាម្នាក់ប៉ុណ្ណោះ ហើយក៏អភិវឌ្ឍខ្លួនក្លាយជាម្ចាស់ប្រេន BESOMA ទាំងដែលលោកស្រី មិនមែនជាអ្នកដែលមានជំនាញនៅក្នុងវិស័យមួយនេះ។

លោកស្រី គា ច័ន្ទនិមល ស្ថាបនិក BESOMA បានប្រាប់ស៊ីស៊ីថាមស៍ថា ដំបូងឡើយលោកស្រី ជាអ្នកលក់ផលិតផលថែរក្សាស្បែកប្រេនអាមេរិក និងជាអ្នកចូលចិត្តធ្វើការ live video និយាយពីប្រធានបទផលិតផលថែរក្សាស្បែកនានា ក៏ដូចជាណែនាំគ្រឿងផ្សំនិងសមាសធាតុក្នុងរូបមន្តផលិតផលលាបមុខ រហូតដល់ស្រលាញ់វិស័យនេះ ក៏កើតជាកូនចិត្តចង់បង្កើតប្រេនផលិតផលថែរក្សាស្បែកមុខ ជារបស់ខ្លួន។ តាមរយៈផលិតផលថែរក្សាស្បែកមុខ BESOMA នេះ អាចផ្តល់អោយនូវផលិតផលស្ដង់ដារមិនមានសារជាតិកាត់តែអាចធ្វើការបានល្អ មានប្រសិទ្ធិភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់យូរអង្វែងរួមជាមួយគុណភាពខ្ពស់។

ស្ថាបនិក BESOMA រូបនេះបានបន្ដថា លោកស្រីបានចុះកុងត្រាជាមួយមន្ទីរពិសោធន៍នៅអាម៉េរិកមួយក្នុងការស្រាវជ្រាវរូបមន្តផលិតផល BESOMA នៅក្នុងឆ្នាំ២០១៧ និងបានចេញលក់ផលិតផលដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ ផលិតផលដែលចេញលក់ដំបូងគឺសំឡីជូតមុខជម្រុសកោសិកា ទាំងដែលជាការដាក់លក់ដំបូងប៉ុន្ដែផលិតផលនេះលក់អស់ពីស្ដុកតែម្ដង។ នៅពេលនោះ ភាគច្រើនអតិថិជនBESOMA ជាជនជាតិខ្មែរដែលរស់នៅប្រទេសកម្ពុជានិងជុំវិញពិភពលោកដូចជាអាម៉េរិក បារាំង អូស្ត្រាលី ញូស្សែឡែន អង់គ្លេស ស្វីស ជប៉ុន កូរ៉ និងប្រទេសជាច្រើនទៀត ហើយក៏មានជនជាតិអាមេរិក ហ្វីលីពីន វៀតណាម និងជនជាតិកូរ៉េ ផងដែរ។

លោកស្រី គា ច័ន្ទនិមល បានឱ្យដឹងថា ថ្ងៃអនាគតលោកស្រីចង់ពង្រីកទីផ្សារ BESOMA ឱ្យកាន់តែទូលំទូលាយ និងនាំ BESOMA អោយអ្នកស្រលាញ់ផលិតផលថែរក្សាស្បែក មិនថាជាជនជាតិខ្មែរ ឬជាតិសាសន៍ដទៃទៀត ឱ្យគេបានស្គាល់ផលិតផលថែរក្សាស្បែក របស់កូនខ្មែរដែលមានគុណភាព។បច្ចុប្បន្ននេះ លោកស្រី កំពុងធ្វើការជាមួយមន្ទីរពិសោធន៍នៅអាម៉េរិកក្នុងការស្រាវជ្រាវរូបមន្តថ្មីៗសម្រាប់ផលិតផល BESOMA ដែលនឹងចេញលក់ផលិតផល៣ទៀត នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីនៅក្នុងឡាបូរជាច្រើនឆ្នាំ។

លោកស្រី និមល បានបន្ដថា នៅពេលចាប់ផ្ដើមដើរលើវិស័យនេះដំបូង លោកស្រីគិតថានឹងជោគជ័យ ប៉ុន្ដែមិនគិតថាជោគជ័យខ្លាំងបែបនេះទេ ព្រោះ BESOMA ជាប្រេនខ្មែរដំបូងមកពីអាម៉េរិក ប៉ុន្ដែបន្ទាប់ពី BESOMA បានចេញលក់ មានអតិថិជនជាច្រើនបានគាំទ្រ BESOMA។

ការដើរមកដល់ចំណុចនេះគឺមិនថាយស្រួលនោះទេ លោកស្រី និមល បានបន្ដទៀតថា ដំបូងគឺត្រូវខិតខំខ្លាំងនៅក្នុងការសិក្សាស្រាវជ្រាវពីមុខជំនាញថ្មីដែលចាប់ធ្វើ ពីព្រោះលោកស្រីជាអតីតនិស្សិតអក្សរសាស្ដ្រអង់គ្លេស មិនបានសិក្សាជំនាញដែលទាក់ទងនិងការផលិត ផលិតផលថែរក្សាសម្រស់ឡើយ។ លោកស្រីបានលះបង់ពេលវេលាសម្រាប់ខ្លួនឯង និងគ្រួសាររួមទាំងការសប្បាយនានាដើម្បីដាក់ចិត្តកាយទាំងអស់ក្នុងមុខជំនួញនិងការបង្កើតប្រេនមួយនេះ។

គូរបញ្ជាក់ថា លោកស្រី គា ច័ន្ទនិមល មានអាយុ៣២ឆ្នាំ និងមានទីកន្លែងកំណើតនៅខេត្តបាត់ដំបង។ បច្ចុប្បន្នលោកស្រីមានទីលំនៅ នៅសហរដ្ឋអាម៉េរិក ក្នុងរដ្ឋអូហាយូ (Ohio)។ លោកស្រី គាច័ន្ទ និមល ជាអតីតនិស្សិតអក្សរសាស្ដ្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានភាសាបរទេស លោកស្រី គា ច័ន្ទនិមល បានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មកសិក្សានៅសហរដ្ឋអាម៉េរិក ជំនាញ Teacher’s Education នៅក្នុងឆ្នាំ២០១៤ និងបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៦ ហើយបច្ចុប្បន្ននេះ លោកស្រីជាស្ថាបនិកផលិតផលថែរក្សាស្បែក BESOMA៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: BESOMA
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង