Yearendyearend1140x150

Avatar: The Way Of Water រកចំណូលបាន ១ ពាន់លានដុល្លារត្រឹមតែ២សប្តាហ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ខ្សែភាពយន្តរឿង Avatar របស់ James Cameron រឿង The Way Of Water បានរកចំណូលឈានដល់ ១ ពាន់លានដុល្លារអាម៉េរិក ក្នុងការលក់សំបុត្រទូទាំងពិភពលោកក្នុងរយៈពេលត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ ដែលជាភាពយន្តរកចំណូលបានលឿនបំផុតក្នុងឆ្នាំនេះ។ នេះបើតាមការរាយការណ៍ពី Variety កាលពីថ្ងៃពុធ។

Avatar: The Way Of Water ជាភាពយន្តមួយក្នុងចំណោមភាពយន្តចំនួន ៣ ក្នុងឆ្នាំ ២០២២ ដែលទទួលបានកំណត់ត្រាក្នុងការលក់សំបុត្របានច្រើនជាទីបំផុត។ ដោយក្នុងនោះភាពយន្តTop Gun: Maverick ចំណាយពេល ៣១ ថ្ងៃ ខណៈដែល Jurassic World Dominion ចំណាយពេលជាង ៤ ខែ។ សារព័ត៌មាន Variety បានបន្ថែមថា នៅក្នុងការប្រៀបធៀប ខ្សែភាពយន្តចំនួន ៩ ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៩ បានឆ្លងកាត់ដំណាក់កាលដូចគ្នានោះ។

The Way Of Water ចំណាយពេលយូរបន្តិចដើម្បីឈានដល់ ១ ពាន់លានដុល្លារអាម៉េរិក ជាងរឿង Spider-Man: No Way Home ក្នុងឆ្នាំ ២០២១ ដែលបានឈានដល់ចំណុចកំពូលក្នុងរយៈពេល ១២ថ្ងៃ។ Avatar: The Way Of Water កើតឡើង ១៣ ឆ្នាំបន្ទាប់ពីរឿងដើមឆ្នាំ ២០០៩ ដែលជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលជាមួយ $២.៩៧ ពាន់លានដុល្លារដែលប្រមូលបាននៅទូទាំងពិភពលោក។

លោក Cameron បាននិយាយនៅក្នុងបទសម្ភាសថា វគ្គបន្តដែលចំណាយថវិកាប្រមាណ ៣៥០ លានដុល្លារអាម៉េរិក ដោយមិនរាប់បញ្ចូលថ្លៃទីផ្សារ ត្រូវរកបានយ៉ាងហោចណាស់ ២ ពាន់លានដុល្លារអាម៉េរិក។ អ្នកដឹកនាំរឿងរូបក៏បានគូសបញ្ជាក់ផងដែរថាលោកត្រៀមសាច់រឿង Avatar ៣ រឿងបន្តទៀតប្រសិនបើលោកជោគជ័យក្នុងការដឹកនាំ The Way of Water៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង