Yearendyearend1140x150

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖«សង្គមមួយរីកចម្រើនត្រូវតែជាសង្គមប្រជាធិបតេយ្យ សេរីបញ្ចេញមតិគឺសំខាន់»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សង្គមមួយមានការរីកចម្រើនទៅបាន ត្រូវតែជាសង្គមប្រជាធិបតេយ្យ ពោលគឺសេរីភាពនៃការបញ្ចេញមតិគឺសំខាន់ ដើម្បីធ្វើការលើកឡើងនូវគំនិតច្នៃប្រឌិត ក្នុងការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន តម្លាភាព និងអព្យាក្រឹត្យ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ថ្លែងក្នុងសិក្ខាសាលាបណ្តុះបណ្តាលព័ត៌មាន ស្តីពី«តួនាទីប្រព័ន្ទផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» ដែលមានការរៀបចំឡើងដោយវិទ្យាស្ថានរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៨ធ្នូនេះ ឯកឧត្តម ខៀវកាញារីទ្ធ បានលើកឡើងថា ការពិតនៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។ យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត។»

បើតាមឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។ លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។

បន្តែមនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។ ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។ លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។

សូមជម្រាបថា សិក្ខាសាលាបណ្តុះបណ្តាលព័ត៌មាន ស្តីពី«តួនាទីប្រព័ន្ទផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា»មានសិក្ខាកាមចូលរួមចំនួន៥៤នាក់មកពី២៦អង្គភាព។ សិក្ខាសាលានេះមានរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ធ្នូ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង