សៀមរាប៖ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាបនៃស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធការដ្ឋានគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជាដំណាក់កាលទី២ ដែលក្រោមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ហើយឯកឧត្តមមានប្រសាសន៍ថា វិស្វកម្មផ្គត់ផ្គង់ទឹកជនបទ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ជនបទដោយផ្ទាល់។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជាដំណាក់កាលទី២ នឹងធ្វើការជីកអណ្ដូងចំនួន៩៦៤កន្លែង និងស្រះទឹកចំនួន៥៤កន្លែងក្នុងចំនួន១០ខេត្តនៃប្រទេសកម្ពុជា ដែលមានដូចជាខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងខេត្តពោធិ៍សាត់ជាដើម ដើម្បីផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា បង្កើតរួចនឹងមានប្រជាជនដែលរស់នៅតំបន់ជនបទរាប់លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះដោយផ្ទាល់។