Cctimesw1140xh150cm copy

លោកវ៉ាង យីសន្យាឱ្យវ៉ាក់សាំង៣លានដូសមកកម្ពុជា ខណៈថ្ងៃនេះដឹកមក២លានដូសសិន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
យន្តហោះដឹកវ៉ាក់សាំងមកឱ្យកម្ពុជា។
រូបភាព៖ ស៊ីស៊ីថាមស៍ 

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ស៊ីណូវ៉ាក់ចំនួន២ លានដូសដែលជាជំនួយឥតសំណងរបស់ប្រទេសចិន នឹងដឹកមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៤ តុលានេះ ខណៈវ៉ាក់សាំង១លានដូសបន្ថែមទៀតគម្រប់៣លានដូសនឹងដឹកមកតាមក្រោយបន្ត។វ៉ាក់សាំងនេះ គឺធ្វើឡើងតាមការសន្យារបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសប្រទេសចិន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១២ កញ្ញា។

វ៉ាក់សាំងចំនួន៣លានដូសនេះគឺជាវ៉ាក់សាំងជំនួយអត់សំណងលើកទី៦របស់ប្រទេសចិន សម្រាប់ប្រទេសកម្ពុជា។ជាវ៉ាក់សាំងដែលប្រកាសផ្តល់ដោយ លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសប្រទេសចិន ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជានាពេលកន្លងមក។

ចំណែកវ៉ាក់សាំង១លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានាពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។នេះបើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតចិនបានបញ្ជាក់ទៀតថា ចាប់តាំងពីការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ១៩មក ប្រទេសចិនតែងតែធ្វើជាខ្នងបង្អែកជាយុទ្ធសាស្ត្រដ៏រឹងមាំរបស់ប្រទេសកម្ពុជា ក្នុងការផ្តល់ការគាំទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ និងបានផ្តល់ជំនួយដ៏ទាន់ពេលវេលាតាមសមត្ថភាពរបស់ខ្លួន។

សូមជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិនបានផ្តល់ឱ្យប្រទេសកម្ពុជានូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនជាង ៣០ លានដូស ហើយបានផ្តល់ជំនួយសម្ភារៈប្រឆាំងនឹងជំងឺរាតត្បាតនេះដែលមានតម្លៃជាង ២០ លានយ័ន ដែលបានគាំទ្រយ៉ាងខ្លាំងដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង