Cctimesw1140xh150cm copy

ក្រុមហ៊ុនឯកជនពិបាកនាំចូលវ៉ាក់សាំង ដោយសារនិតិវិធីស្មុគស្មាញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វ៉ាក់សាំងជំនួយពីប្រទេសចិនកន្លងមក។ 

ភ្នំពេញ៖ រដ្ឋាភិបាលបានបើកភ្លើងខៀវឱ្យក្រុមហ៊ុឯកជនមានសិទ្ធទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់ឃើញមានក្រុមហ៊ុនណាបញ្ជាទិញបាននៅឡើយទេ។ សម្រាប់បញ្ហានេះ ក្រុមហ៊ុនឯកជនហាក់មានការពិបាកបន្តិចក្នុងការនាំចូលវ៉ាក់សាំង ព្រោះបើយោងតាមនិតិវិធីនានាក្នុងការបំពេញបែបបទមានភាពស្មុគស្មាញ។

តំណាងក្រុមហ៊ុនឯកជនមួយ ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា វ៉ាក់សាំងមួយចំនួនជាការសហការទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ចំពោះវិស័យឯកជនវិញវាហាក់ដូចជាមានភាពស្មុគស្មាញបន្តិចក្នុងការបំពេញបែបបទនានាសម្រាប់ដំណើរការបញ្ជាទិញវ៉ាក់សាំង។

អ្នកតំណាងក្រុមហ៊ុនមួយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ជាការងាយស្រួល ប្រសិនបើរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធអាចភ្ជាប់ទំនាក់ទំនង ជាមួយក្រុមហ៊ុនដែលផលិតវ៉ាក់សាំងតែម្ដងទំនងដំណើរការបញ្ជាទិញរបស់ក្រុមហ៊ុនឯកជននៅកម្ពុជា មានការងាយស្រួលបន្តិច។ ព្រោះការបញ្ជាទិញ និងនាំចូលវ៉ាក់សាំងនេះ តម្រូវឱ្យមានការចុះបញ្ជីការនៅក្រសួង។

សម្រាប់វិស័យឯកជន បើមិនមានការជួយសម្រួលឱ្យចុះបញ្ជីការបានលឿនទេ គឺត្រូវចំណាយពេលរង់ចាំរហូតមួយឆ្នាំកន្លះឯនោះ។ បែបនេះហើយទម្រាំតែវ៉ាក់សាំងមក និងរយៈពេលដែលត្រូវរង់ចាំការចុះបញ្ជីការទៀត ធ្វើឱ្យមានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមហ៊ុនថ្នាំ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងការពារកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចាក់ជូនពលរដ្ឋដែលមានលទ្ធភាព នៅតាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ទូទាំងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង