Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជាផ្តើមចាក់វ៉ាក់សាំងជូន«កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ»នៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កុមារដែលមានអាយុចាប់ពី៦ ដល់១២ បានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់។
រូបភាព៖ ស្រីពេជ្រ 

ភ្នំពេញ៖កុមារដែលមានអាយុចាប់ពី៦ ដល់១២ ឆ្នាំប្រមាណជាង ១លាន៨សែននាក់ នៅថ្ងៃទី ១៧ កញ្ញានេះ ទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដោយការបើកយុទ្ធនាការចាប់ពីថ្ងៃសុក្រនេះតទៅ ទូទាំងរាជនានីខេត្ត ដើម្បីត្រៀមចូលរៀនវិញនាពេលខាងមុខនេះ។

សម្រាប់ថ្ងៃបើកយុទ្ធការចាក់វ៉ាក់សាំងដំបូង នៅថ្ងៃទី១៧ កញ្ញា ២០២១ នេះ នៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដោយឡែក នៅមន្ទីរពេទ្យបង្អែករាជធានី ក្នុងខណ្ឌ៧មករា ក៏បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារផងដែរ។ បើតាម អាណាព្យាបាល ដែលបាននាំកូនៗមកចាក់វ៉ាក់សាំងនៅព្រឹកនេះ បានថ្លែងទាំងទឹកមុខញញឹមថា ខ្លួនសប្បាយរីករាយណាស់ ដែលកូនៗរបស់ពួកគាត់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ដើម្បីត្រៀមខ្លួនចូលរៀនឡើងវិញ នៅពេលរដ្ឋាភិបាលអនុញ្ញាតឱ្យបើកសាលាបឋមសិក្សានាពេលខាងមុខ។ពួកគាត់បន្តថា គាត់ពិតជាអស់ក្ដីកង្វល់ បន្ទាប់ពីកូនៗបានចាក់វ៉ាក់សាំងដូសទី១រួច ហើយកាន់តែមានទំនុកចិត្តក្នុងការរស់នៅ។

គួររំលឹកដែរថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដនេះ គឺធ្វើឡើងបន្តបន្ទាប់គ្នាតាមដំណាក់កាល ចាប់ពីមនុស្សធំអាយុ១៨ឡើងទៅ ចំនួន១០លាននាក់ មាន៩៧%ហើយបានចាក់វ៉ាក់សាំងរួច ចំណែកកុរមា និងមនុស្សវ័យជំទង់ពី១២ ឆ្នាំ ដល់១៧ ឆ្នាំ ប្រមាណ២លាននាក់ បានចាក់វ៉ាក់សាំងរួច៨៧%ហើយ។ ការសម្រេចនេះ ក្នុងគោលបំណងឱ្យកុមារទាំងអស់អាចចូលរៀនឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កុមារ វ៉ាក់សាំង
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង