Cctimesw1140xh150cm copy

ថៃប្រកាសពីគម្រោងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន៧០ភារយត្រឹមខែធ្នូឆ្នាំនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ Thai embassy

ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាខន វ៉ាងប៊ុនគង្គាណា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរៀបចំផែនការចាក់វ៉ាក់សាំងការពារប្រជាជនឱ្យបានចំនួន ៧០ ភាគរយឬ ៥០ លាននាក់ត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។

បើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ថៃ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានផែនការផ្គត់ផ្គង់វ៉ាក់សាំង តារយៈក្រសួងសុខាភិបាលទៅលើចាក់វ៉ាក់សាំងចំនួន ១៥២,៩ លានដូស ជូនពលរដ្ឋថៃឱ្យបាន៧០ភាគរយត្រឹមខែធ្នូឆ្នាំ២០២១នេះ។

ផែនការចាក់វ៉ាក់សាំង គឺមានការត្រៀមរៀបចំបែងចែក ២៤ លានដូសចាប់ពីថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ៣១ ខែតុលាដល់ក្រុមគោលដៅដូចជា៖ មនុស្សទូទៅដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ - ១៦,៨ លានដូសសិស្សអាយុ ១២-១៧ ឆ្នាំ-៤,៨ លានដូស។

ដោយឡែក អ្នកធ្វើការនៅក្នុងប្រព័ន្ធសន្តិសុខសង្គម - ចំនួន ៨០ ម៉ឺនដូស និងមានទីភ្នាក់ងារផ្សេងទៀតដូចជាអង្គការរដ្ឋាភិបាល - ១,១ លានដូស។ ទន្ទឹមនឹងនេះ អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាកចំនួន ២ ដងហើយត្រូវការថ្នាំបំប៉នបន្ថែមចំនួន ៥០ ម៉ឺនដូស។

តាមប្រភពដដែលឱ្យដឹងថា ចំពោះវ៉ាក់សាំង Pfizer កម្រិតដំបូងដែលកំពុងផ្តល់ដល់សិស្សអាយុ ១២-១៧ ឆ្នាំនឹងត្រូវចាក់នៅថ្ងៃទី ៤ ខែតុលា និងលើកទី ២ នៅចុងខែតុលា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ថៃ វ៉ាក់សាំង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង