Yearendyearend1140x150

«រនាលពណ៌»ប្រភេទជិតរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហមអង្គការIUCN

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Lino Phan ក្រុមថតសត្វស្លាបកម្ពុជា

កម្ពុជា៖ បច្ចុប្បន្នកម្ពុជាមានបក្សីរនាលពណ៌ ចំនួនសរុបប្រមាណជាង ២៥០០គូ ស្មើ ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ ១២% នៃចំនួនសរុបលើពិភពលោក។ បក្សីរនាលពណ៌ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដោយសារតែរនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

កម្ពុជាបច្ចុប្បន្នមានបក្សីរនាលពណ៌ ប្រមាណជាង ២៥០០គូ ស្មើ ២០% នៃចំនួនរនាលពណ៌សរុបនៅតំបន់អាស៊ីអាគ្នេយ៍ និងស្មើ ១២% នៃចំនួនសរុបលើពិភពលោក។ បក្សីរនាលពណ៌ត្រូវបានការពារយ៉ាងតឹងរ៉ឹង ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ការពារធម្មជាតិ ហើយក៏បានអនុវត្តកម្មវិធីពិនិត្យ អង្កេតតាមដានពីបម្រែបម្រួលចំនួនរបស់ប្រភេទនេះផងដែរ។

រនាលពណ៌ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌា បងក្លាដេស ស្រីលង្កា ចិន មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា។ វាមានប្រវែងខ្លួន ៩៣-១០២ស.ម ខ្លួនពណ៌ស ស្លាបទី១ និងទី២ ពណ៌ខ្មៅ ចុងខ្នងពណ៌ផ្កាឈូក វ័ណ្ឌខ្មៅលើដើមទ្រូង ចំពុះធំវែងលឿងកោងខុបចុះបន្តិច ។

រូបភាព៖ Lino Phan ក្រុមថតសត្វស្លាបកម្ពុជា

រនាលពណ៌ ភាគច្រើននៅតាមតំបន់ដីសើម ដូចជា តំបន់ព្រៃលិចទឹក ទំនាបលិចទឹក តំបន់វាលភក់ និងតំបន់ឆ្នេរជាដើម ហើយមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជា គឺនៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូលនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ហើយក៏ជាបន្ទាយពងកូនធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ រនាលពណ៌ ចូលចិត្តបន្តពូជ រស់នៅ និងរកចំណីជាហ្វូងៗរួមគ្នា ហើយវាមានវត្តមានពេញមួយឆ្នាំ ។

រដូវបន្តពូជរបស់បក្សីប្រភេទនេះ ចាប់ពីខែវិច្ជិកា ដល់ខែឧសភា ពងចំនួនពី ២-៥។ បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះផ្លាស់ទីទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងប្រទេសជិតខាង ដើម្បីរកចំណី ។ រនាលពណ៌ រងការគំរាមកំហែងដោយសារការការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាពមនុស្ស៕

រូបភាព៖ Lino Phan ក្រុមថតសត្វស្លាបកម្ពុជា
រូបភាព៖ Lino Phan ក្រុមថតសត្វស្លាបកម្ពុជា
រូបភាព៖ Lino Phan ក្រុមថតសត្វស្លាបកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រនាលពណ៌
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង