
ខេត្តកណ្ដាល៖ ត្រីរាជមួយក្បាលទំងន់ ៤៦គីឡូក្រាម ដែលមានប្រវែង ១៥៧ ស.ម. ត្រូវបានអ្នកនេសាទចាប់បាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដោយឧបករណ៍ម៉ាញ់ ស្ថិតនៅក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។នេះបើយោងតាមក្រសួងកសិកម្ម។
គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ បានពាក់ស្លាកសញ្ញាក្នុងគោលបំណងសិក្សាតាមដានការបម្លាស់ទី ជាពិសេសលើការអភិរក្សប្រភេទត្រីកម្រនេះ។ ត្រីដែលចាប់បាននេះត្រូវប្រលែងចូលក្នុងទន្លេមេគង្គមេគង្គវិញ។
គួរបញ្ជាក់ថា ប្រភេទត្រីធំៗដូចជា៖ ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ពោព្រុយ និងត្រីត្រសក់ដែលជាប្រភេទត្រីជិតផុតពូជបានចាប់ផ្តើមបម្លាស់ទី ចេញពីបឹងទន្លេសាបនាចុងខែតុលា រហូតដល់ខែធ្នូ ដោយឆ្លងកាត់ទន្លេសាប រួចឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង។
ក្រសួងកសិកម្ម សំណូមដល់ប្រជានេសាទមេត្តាចូលរួម និង ផ្ដល់ព័ត៌មានដល់រដ្ឋបាលជលផល ក្នុងការចូលរួមអភិរក្សប្រភេទត្រីកម្រនេះ៕


