681 ezgif.com resize
Swift cc time

«ពុទ្ឋបដិមា»ខ្ពស់ជាងគេលើពិភពលោកនឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ពុទ្ឋបដិមា កម្ពស់១០៨ម៉ែត្រ ដែលសាងសង់នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិជាតិព្រះមុនីវង្ស«បូកគោ» ខេត្តកំពត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៤ មករា ឆ្នាំ២០២៣ ខាងមុខនេះ។ ពុទ្ឋបដិមានេះ សាងសង់ឡើងដើម្បីជាទីកន្លែងគោរពបូជា និងអភិវឌ្ឍទេសចរណ៍វប្បធម៌។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ថា ពុទ្ឋបដិមាមានកំពស់១០៨ម៉ែត្រ នេះ ទ្រង់ភ្នែន ដែលកំពស់នេះគិតចាប់តាំងពីបល្លាំងខាងក្រោម រហូតដល់ចុងកេសារបស់ពុទ្ឋបដិមា។ អ្នកឧកញ៉ាបានបន្តថា ពុទ្ឋបដិមាដ៏ធំនេះ នឹងចំណាយរយៈពេលសាងសង់ចំនួន៤ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ និងចំណាយប្រាក់ចន្លោះពី៣០ទៅ៤០លានដុល្លារអាមេរិក។

អ្នកឧកញ៉ា សុខ គង់ បានបន្តថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ៕


ពាក្យទាក់ទង: ពុទ្ឋបដិមា
Khcct banner

អត្ថបទទាក់ទង