Cctimesw1140xh150cm copy

ឯកឧត្តម រស់ សុវាចា លើកទឹកចិត្តដល់សិស្ស«ធ្លាក់បាក់ឌុប»ប្រឹងប្រែងម្ដងទៀត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ

ភ្នំពេញ៖ យើងមិនអាចកែប្រែអតីតកាលបានទេ អ្វីដែលសំខាន់គឺយើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្ត ដើម្បីរៀបចំអនាគតឱ្យកាន់តែប្រសើរ ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

ក្នុងការលើកទឹកចិត្តដល់សិស្សប្រឡងធ្លាក់បាក់ឌុបឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា ការរៀនជំនាញមិនគួរជាជម្រើសទី២របស់មនុស្សទេ មានន័យថាមនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ឬធ្លាក់ក៏ដោយ។ សម្រាប់សិស្ស ដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្ដងទៀត ឬគួររៀនជំនាញគឺអាស្រ័យលើបំណងនិងឧប្បនិស្ស័យរៀងៗខ្លួន។

ឯកឧត្តម រស់ សុវាចា បានបន្ដថា លទ្ធផលប្រឡងបាក់ឌុបជាចំណុចចាប់ផ្ដើមថ្មីមួយ សម្រាប់អ្នកសិក្សាគ្រប់រូប។ លទ្ធប្រឡងបាក់ឌុបមិនគួរជាទីបញ្ចប់នៃការសិក្សាទេ។ ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត អ្នកសិក្សាគ្រប់រូបត្រូវបន្ដមានក្ដីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង