Cctime 6monthsfree desktop
Cc times  web banner kh (2)

ឧកញ៉ា តឹង ភីពីង សូមអបអរសាទរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ZHENGHENG GROUP CO.,LTD ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ គោរពជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញ ចលនាភូមិ១ ផលិតផល១ «ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏អន្តរជាតិ ពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ»។

ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សម្រាប់ការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលបាននូវ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍអន្តរជាតិនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់តែរូប ឯកឧត្តម ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកិត្តិយសសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ប្រកបដោយមោទកភាពនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទេវតា និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមមេត្តាជួយតាមថែរក្សា ការពារ និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អបរិបូរណ៏ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៏វិស័យ កសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ កាន់តែមានវឌ្ឍនភាពឆ្ពោះទៅមុខ និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ដែលជាឧត្តមប្រយោជន៏ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង