Yearendyearend1140x150

ក្រសួងទេសចរណ៍៖កម្ពុជាមិនតម្រូវឱ្យភ្ញៀវទេសចរតម្កល់ប្រាក់តាមខ្លួនមុនចូលមកកម្ពុជាឡើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាងភ្ញៀវទេសចរចេញ-ចូល តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ ដើម្បីអាចចូលមកកម្ពុជានោះទេ។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានព័ត៌មានមួយចំនួនបានលើកឡើងពីការកំណត់លក្ខខណ្ឌឲ្យភ្ញៀវទេសចរត្រូវមានសាច់ប្រាក់តាមខ្លួនចំនួន១.០០០ (មួយពាន់) ឬ២.០០០ (ពីរពាន់)ដុល្លារ មុនចូលមកកម្ពុជា ដែលក្នុងនោះក៏មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឲ្យបង្ហាញសាច់ប្រាក់ចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ មុនអនុញ្ញាតឲ្យឡើងជិះយន្តហោះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស "គ.អ.ច.ទ.”កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងទេសចរណ៍បានធ្វើការបញ្ជាក់ជូនសាធារណជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយតម្រូវឲ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ (មួយពាន់) ឬ ២.០០០ (ពីរពាន់) ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងបញ្ជាក់ថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹកប្រាក់យកតាមខ្លួន គឺជាសមត្ថកិច្ចរបស់មន្ត្រីជំនាញដែលមានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលត្រូវធ្វើឡើងតែចំពោះករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង