
ភ្នំពេញ៖ ក្រសួងអប់រំនៅព្រឹកថ្ងៃទី២៣ ធ្នូ នេះ បានចាប់ផ្ដើមប្រកាសលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះខេត្តកណ្ដាលមានសិស្សានុសិស្សដែលទទួលបាននិន្ទេស A ចំនួន១០៤នាក់ និងស្រីចំនួន៤៦នាក់។
ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ទូទាំងប្រទេស សិស្សនិទ្ទេស A មាន១០៤៩នាក់ និទ្ទេស B មាន៧២៣២នាក់ និទ្ទេស C មាន១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់។
គួរបញ្ជាក់ថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី០៥ ធ្នូ ត្រូវបានបញ្ចប់ទាំងស្រុង កាលពីថ្ងៃទី១៤ ធ្នូ។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែសន្លឹក MCS និងឯកសារផ្សេងៗ បានដឹកមករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមបូកពិន្ទុដោយកុំព្យូទ័រ និងបានធ្វើការប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២២-២៣ ធ្នូ។