Smart saver cctime web bannertif

រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលព័ត៌មានបែងចែកដីរដ្ឋឱ្យពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលព័ត៌មានដែលថារដ្ឋបាលខេត្តព្រះវិហារ មានការបែងចែកដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្មនៅតាមភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដីរបស់រដ្ឋ។

បើតាមសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្ននេះនៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ០៨ ទូទាំងខេត្ត គឺពុំមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាពលរដ្ឋសម្រាប់ដីលំនៅដ្ឋាន និងដីកសិកម្មនោះទេ។រាល់ព័ត៌មានដែលបំផុសឲ្យប្រជាពលរដ្ឋ មកទទួលយកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គឺជាសកម្មភាពបោកបញ្ឆោត និងឆបោករបស់ជនខិលខូចក្នុងគោលដៅកេងយកផលប្រយោជន៍តែប៉ុណ្ណោះ។

រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់ការបោកបញ្ឆោត និងការឆបោក របស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឲ្យខាតបង់ផល ប្រយោជន៍ និងបង្កជាបទល្មើសដោយប្រការណាមួយ។

គួរបញ្ជាក់ថា បច្ចុប្បន្នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពុងដឹកនាំកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ស្វែងរក និងកំណត់មុខសញ្ញាជនខិលខូចទាំងនេះ ដើម្បីយកមកអនុវត្តតាមវិធានការច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង