ដើម្បីលើកកម្ពស់ការយល់ដឹងដល់មាតាបិតា ឬអ្នកអាណាព្របាល និងសិស្សានុសិស្ស ជាពិសេសសិស្សដែលបានប្រឡងបញ្ចប់ថ្នាក់ទី១២ ក្នុងការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សាឱ្យស្របទៅនឹងឧបនិស្ស័យ ទេពកោសល្យ និងឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត សាកលវិទ្យាល័យខេមតិច គ្រោងនឹងរៀបចំកម្មវិធី ទស្សនកិច្ចសិក្សា (Open House) នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨៖៣០ដល់ម៉ោង១១៖៣០នាទីព្រឹក។
កម្មវិធីនេះមានគោលបំណង៖ ១) ស្វាគមន៍ការមកទស្សនាសាកលវិទ្យាល័យខេមតិចផ្ទាល់ និងស្វែងយល់អំពីកម្មវិធីសិក្សា ២) ផ្តល់ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា ៣) ជំរុញការត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សា។
កម្មវិធីនេះ នឹងផ្តល់នូវបទពិសោធន៍ដ៏សំខាន់ដល់លោក លោកស្រី ជាពិសេសប្អូនៗដែលទើបបានប្រឡងបញ្ចប់ថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចូលរៀននៅថ្នាក់ឧត្តមសិក្សា បានមកទស្សនាស្វែងយល់អំពីសម្ភាររូបវ័ន្តសិក្សា និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិច ព្រមទាំងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងសាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិចផ្ទាល់ លើការជ្រើសរើសមុខជំនាញសិក្សាដែលស្របនឹងឧបនិស្ស័យ ទេពកោសល្យ និងតម្រូវការទីផ្សារការងារ។ លើសពីការទស្សនា និងការប្រឹក្សាយោបល់ កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកំសាន្តសប្បាយផ្សេងៗ ដើម្បីផ្តល់ឱកាសដល់ចូលរួមបានផ្សារភ្ជាប់ទំនាក់ទំនង បង្កើតមិត្តភាពនិងកសាងភាពជាដៃគូក្នុងវិស័យអប់រំជាមួយនឹងដៃគូឧស្សាហកម្មផ្សេងៗសម្រាប់ពេលអនាគតផងដែរ។