Yearendyearend1140x150
Img 0571

វិធានការហាមប្រាម«គ្រឿងស្រវឹង»នៅរដ្ឋBiharប្រទេសឥណ្ឌានៅតែមិនមានប្រសិទ្ធភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ រដ្ឋធានី Bihar ភាគខាងកើតប្រទេសឥណ្ឌាបានអនុវត្តការហាមប្រាមទាំងស្រុងលើការលក់ និងការប្រើប្រាស់គ្រឿងស្រវឹងចាប់តាំងពីឆ្នាំ ២០១៦ ប៉ុន្តែការស្លាប់ដោយសារតែការទទួលទានស្រាខុសច្បាប់នៅក្នុងរដ្ឋនេះត្រូវបានរាយការណ៍ជាញឹកញាប់។ ជាក់ស្តែងនាពេលថ្មីៗនេះពលរដ្ឋឥណ្ឌាប្រមាណស្តែង៨៤ត្រូវបានរាយការណ៍ថាស្លាប់ដោយសារតែការពុលស្រា។

ចំនួនអ្នកស្លាប់នៅក្នុងការសង្ស័យថាមានជាតិពុលក្នុងការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងរដ្ឋ Bihar បានកើនឡើងដល់ ៨៤ នាក់កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមស្ថិតិចុងក្រោយបង្អស់ អ្នកស្រុកបានឲ្យដឹងថា បន្ទាប់ពីផឹកគ្រឿងស្រវឹង ប្រជាពលរដ្ឋចាប់ផ្ដើមក្អួត ដែលបន្ទាប់មកស្ថានភាពរបស់ពួកគេកាន់តែយ៉ាប់ខ្លាំងរហូតដល់ថ្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយមកជនរងគ្រោះមួយចំនួនបានបាត់បង់ជីវិតដោយសារតែការពុលស្រា។

ទោះបីជាមានការហាមឃាត់ការលក់ និងទទួលទានគ្រឿងស្រវឹងនៅក្នុងរដ្ឋ Bihar ក៏ដោយ ក៏អ្នកស្រុកជាច្រើន ជាពិសេសកម្មករប្រចាំថ្ងៃ មានទម្លាប់លួចទិញស្រាយកមកផឹកជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការហាមប្រាមនេះផ្តល់នូវការរីចម្រើនមួយកម្រិតទៀតសម្រាប់ទីផ្សារងងឹតនៃគ្រឿងស្រវឹង។

លោក Charan Das សាច់ញាតិជនរងគ្រោះដែលពុលស្រាបាននិយាយថា "នៅទីនេះអ្នកអាចទិញគ្រឿងស្រវឹងនៅពេលណាដែលអ្នកចង់បាន ហើយនោះជាមូលហេតុដែលមនុស្សតែងតែស្រវឹង"។Majhi Ram សាច់ញាតិជនរងគ្រោះដែលមានជាតិពុលម្នាក់ទៀតបាននិយាយថា "វាងាយស្រួលក្នុងការផឹកស្រាវាមានគ្រប់ទីកន្លែង" លោកបន្តថាបើទោះបីជាមានច្បាប់ហាមឃាត់ក៏ការរកទិញស្រាជារឿងធម្មតាដែរសម្រាប់ក្នុងរដ្ឋ Bihar។

ប្រភពប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បម្រាមនេះបានធ្វើឱ្យតម្លៃគ្រឿងស្រវឹងកើនឡើងប្រាំដងនៅក្នុងទីផ្សារងងឹត ពីដប់រូពីទៅ 50 រូពីសម្រាប់ស្រាមួយដប 200 មីលីលីត្រ។ ការលក់គ្រឿងស្រវឹងក្នុងរដ្ឋ Bihar ក៏បានកើនឡើង ៥ ដងផងដែរចាប់តាំងពីឆ្នាំ ២០១៦។

យោងតាមស្ថិតិមិនពេញលេញ មនុស្សជាងមួយពាន់នាក់នៅក្នុងប្រទេសឥណ្ឌាបានបាត់បង់ជីវិតដោយសារតែការប្រើប្រាស់គ្រឿងស្រវឹងដែលមានជាតិពុលចាប់តាំងពីឆ្នាំ ២០១៥ ដោយសារតែប្រាក់ចំណេញដ៏ច្រើនដែលទទួលបានពីការផលិតគ្រឿងស្រវឹងក្លែងក្លាយ។

បន្ថែមពីនេះរដ្ឋធានី Bihar មិនបានជោគជ័យក្នុងការហាមប្រាមគ្រឿងស្រវឹងនោះទេ ភាគច្រើនដោយសារតែចន្លោះប្រហោងក្នុងការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន។ ឧទាហរណ៍ ប្រសិនបើប៉ូលីសកំពុងបំពេញការងាររបស់ពួកគេដើម្បីបង្ក្រាបការផឹកស្រា ការហាមឃាត់នឹងត្រូវអនុវត្ត ហើយគោលដៅនៃការហាមឃាត់ទាំងស្រុងលើគ្រឿងស្រវឹងនិងកើតឡើងពាសពេញរដ្ឋធានី Bihar៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង