Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

យុវជនបីរូបក្លាយជាទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ធ្នូ បានប្រកាសជាផ្លូវការទូតសុឆន្ទៈរបស់យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា។ យុវជនបីនាក់ ដែលបានជ្រើសរើសជាទូតសុឆន្ទៈ មកពីតំបន់ប្រតិបត្តិការរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង ។ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មានគោលបំណងធានាថា ក្មេងស្រី និងស្ត្រីវ័យក្មេង មានអំណាចលើជីវិតផ្ទាល់ខ្លួន ការសម្រេចចិត្ត និងអាចរៀបចំពិភពលោកជុំវិញខ្លួនពួកគេ។

លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថាទូតសុឆន្ទៈ យុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា ជាយុវជនសកម្មនៅក្នុងសហគមន៍របស់ពួកគេ និងបានឆ្លងកាត់ដំណើរការជ្រើសរើសតាំងពីខែកក្កដា នៅឆ្នាំនេះ។ ក្នុងអំឡុងពេលនៃការជ្រើសរើស ពួកគេបីនាក់បានបង្ហាញពីការប្តេជ្ញាចិត្ត និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេនៅក្នុងការងារសហគមន៍ដែលពួកគេបានធ្វើដើម្បីលើកកម្ពស់សមភាពសម្រាប់ក្មេងស្រី និងស្ត្រី។

កញ្ញា ពៅ ស្រីណូ ទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា មកពីខេត្តសៀមរាប បានពន្យល់ថា វាជាមហិច្ឆតារបស់នាងតាំងពីតូចមកម្ល៉េះ ជាពិសេសនាងចង់បំបែករបាំងនៃវិសមភាពយេនឌ័រ និងឧបសគ្គដែលរារាំងក្មេងស្រីមិនឱ្យធ្វើសេចក្តីសម្រេចចិត្ត។ ស្រីណូបាននិយាយថា៖ «យើង នឹងមិនឈប់ទេ លុះណាតែស្រ្តី និងក្មេងស្រីទទួលបានសិទ្ធិពេញលេញ»។

កញ្ញា ពៅ ស្រីណូ កញ្ញា លេខ ការី និង លោក ហេន សុភាព ជាយុវជនមកពីខេត្តសៀមរាប រតនគិរី និងស្ទឹងត្រែង។ យុវជនទាំងបីរូបនេះ បានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ ដែលធ្វើឱ្យសហគមន៍របស់ពួកគេក្លាយជាកន្លែងប្រសើរ។ ក្នុងរយៈពេលមួយឆ្នាំ ទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា នឹងចូលរួមនៅក្នុងសកម្មភាពនានាទាំងផ្ទាល់ និងអនឡាញ ដើម្បីសិទ្ធិកុមារី និងសមភាពយេនឌ័រ។ ពួកគេក្លាយជាគំរូ និងភ្នាក់ងារនៃការផ្លាស់ប្តូរនាពេលបច្ចុប្បន្ន និងអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង