Yearendyearend1140x150

លោក មិកាមិ សរសើរសមិទ្ធិផលដ៏អស្ចារ្យរបស់កម្ពុជា ទោះបីប្រទេសធ្លាប់បំផ្លាញដោយសង្គ្រាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ភ្នំពេញ៖ លោក មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា ទោះបីជាប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល ហើយលោករីករាយដែលប្រទេសជប៉ុនបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងប្រទេសឡើងវិញ។ លោកថ្លែងបែបនេះ ក្នុងសារអរគុណ និងជម្រាបលាប្រជាជានកម្ពុជា មុនពេលលោកបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា បន្ទាប់ពីបានបំពេញការងាររយៈពេល ៣ឆ្នាំ ៤ខែ។

លោក មិកាមិ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបាននឹងកំពុងពង្រីកមិនត្រឹមតែផ្នែកជំនួយពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យធុរកិច្ច និងវិស័យផ្សេងៗទៀត ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ហើយសមត្ថភាពរបស់កម្ពុជាកាន់តែប្រសើរឡើង។

ក្នុងពេលកាន់តំណែង លោក មិកាមិ មានឱកាសបានជួបប្រជាជនកម្ពុជាជាច្រើន និងទទួលបានបទពិសោធន៍ពីវប្បធម៌ខ្មែរតាមរយៈកម្មវិធីជួបជុំ និងព្រឹត្តិការណ៍ផ្សេងៗ ហើយឥឡូវនេះ លោកមានការយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនកម្ពុជា បើធៀបនឹងពេលដែលលោកទើបមកដល់។

លោក មិកាមិ រីករាយ ដែលជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែនៅតែមានការប្រឈមជាច្រើនទៀតនៅខាងមុខ។ លោកបានជូនពរឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យបន្តទៀតឆ្ពោះទៅរកសង្គមមួយដោយមិនទុកអ្នកណាម្នាក់ចោលឡើយ ហើយគ្រប់គ្នាកាន់តែមានសុភមង្គល។

សូមជម្រាបថា លោក មិកាមិ បានចាប់ផ្តើមបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅខែកញ្ញា ឆ្នាំ២០១៩ ពោលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ៣ឆ្នាំ ៤ខែ។ នៅពេលឆាប់ៗខាងមុខនេះ លោកនឹងទៅប្រទេសបែលហ្ស៊ិក ក្នុងនាមជាឯកអគ្គរាជទូតនៅទីនោះ ប៉ុន្តែលោកសន្យាថានឹងបន្តធ្វើជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់សម្រាប់កម្ពុជា និងទំនាក់ទំនងកម្ពុជា-ជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង