Cctimesw1140xh150cm copy

អាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនមនុស្ស១០នាក់ និង រឹបអូសថ្នាំញៀនជិត ១តោន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរយៈពេលមួយសប្តាហ៍ពេញ និង បានឃាត់ខ្លួនបានជនសង្ស័យសរុប ១០នាក់ ក្នុងនោះ បុរសជាជនជាតិខ្មែរ២នាក់ និង បុរសស្ត្រីជាជនជាតិចិនចំនួន៨នាក់ រួមទាំងរឹបអូសបានថ្នាំញៀនជិត ១ តោន។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ពួកគេរក្សាទុកគ្រឿងញៀនជិត១តោននេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣។ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបានស្រាវជ្រាវរកឃើញមុន ហើយក៏បើកប្រតិបត្តិការចុះបង្រ្កាបករណីនេះភ្លាមៗជាលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើរយៈពេលត្រឹមតែ១សប្តាហ៍។បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង អភិបាលខេត្តព្រះសីហនុ។

ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះធ្វើឡើងនៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន ៣៤ បាវ មានទម្ងន់រហូតដល់១តោន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង