
ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ នៅក្នុងមួយសប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ដែលនឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់ក្នុងកម្រិតបង្គួរ ចាប់ពីថ្ងៃទី២១-២៧ធ្នូ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ C
- អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ C ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C - អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។