681 ezgif.com resize
Swift cc time

Kylian Mbappeឈ្នះ«ស្បែកជើងមាស»ក្នុងព្រឹត្តិការណ៍ World Cup ត្រឹមវ័យ២៣​ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិបារាំង។

បារាំង៖ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិបារាំង ជាកីឡាករវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្លានៅក្នុងព្រឹត្តិការណ៍ World Cup នៅកាតា ឆ្នាំ២០២២នេះ។ មានវ័យត្រឹមតែ២៣​ឆ្នាំ Kylian Mbappe បានស៊ុត Hat trick ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ និងទទួលបាន«ស្បែកជើងមាស» ហើយបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពបាល់ទាត់ពិភពលោក។

ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ ជាមួយអាហ្សង់ទីន ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិបារាំងបានបង្ហាញនូវទម្រង់លេងបានយ៉ាងល្អជាមួយមិត្តរួមគ្នា និង បានស៊ុត Hat trick ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២២ និង មួយទៀត​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ​ ដែលធ្វើឱ្យគ្រប់គ្នានាំគ្នាសរសើពីទេពកោសល្យ​ Kylian Mbappe ដែលជាកីឡាករ​វ័យ​ក្មេងខ្លាំងៗ​ដែល​បង្កើត​ឲ្យ​មាន​កំណត់ត្រា​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះបាន។

មានវ័យត្រឹមតែ២៣​ឆ្នាំ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុមជម្រើសជាតិបារាំងគិតមកទល់ពេលនេះលេងឱ្យក្រុមជម្រើសជាតិ១៤ប្រកួតរកបានចំនួន ១២ គ្រាប់ ចំនួន ២គ្រាប់ ប៉ះបាល់ឲមិត្តរួមក្រុមស៊ុត ហើយទទួលបានស្បែកជើងមាស ១និង ជួយក្រុមឈ្នះពានរង្វាន់ World Cup ១។នេះនៅមិនទាន់គិតពីគ្រាប់បាល់ដែលរូបគេចូលរួមក្នុងការប្រកួតធំៗជាច្រើនទៀតផងដែរ។

បច្ចុប្បន្ន Kylian Mbappe ក៏ជាកីឡាករបាល់ទាត់មួយរូបដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើពិភពលោក និង បានសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រពិភពបាល់ទាត់ពិភពលោក។ប៉ុន្តែមុនសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញដូចបច្ចុប្បន្ន  ខ្សែប្រយុទ្ធរូបនេះមានអតីតកាលដ៏លំបាកលំបិន ធ្លាប់រស់នៅសំណង់អនាធិបតេយ្យ រកបាយហូបសឹងមិនគ្រប់ផងដែរ។

ឪពុករបស់ Kylian Mbappe ឈ្មោះ Wilfred Mbappe គឺជាជនជាតិកាមេរូនដែលមានដើមកំណើតជាជនជាតិនីហ្សេរីយ៉ា ហើយបានធ្វើចំណាកស្រុកទៅប្រទេសបារាំងជាជម្រក។ ម្តាយគឺ Fayza Lamari គឺជាជនជាតិអាល់ហ្សេរីដែលមានដើមកំណើតនៅ Kabyle។ក្នុងប៉ះដូងអ្នកគាំទ្រមួយចំនួន Kylian Mbappe ពិតជាកីឡាករដែលគួរឱ្យសរសើរខ្លាំងណាស់ មិនត្រឹមតែជាបុរសដែលមានទេពកោសល្យនៅលើទីលាននោះទេ ក៏ជាកូនប្រុសដែលមានកត្តញូចំពោះឪពុកម្ដាយ និង តែងតែគិតពីមនុស្សលំបាកជុំវិញខ្លួន៕


Khcct banner

អត្ថបទទាក់ទង