ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផ្ដល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន ២០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។ កាលបរិច្ឆេទនៃការទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២៣។
អាហារូបករណ៍ដែល ស.ស.យ.ក. ផ្ដល់ឱ្យទៅលើការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជំនាញវិទ្យាសាស្ត្រអប់រំ រដ្ឋបាលសាធារណៈ នីតិឯកជន ហិរញ្ញវត្ថុ គ្រប់គ្រង និងការបង្រៀនភាសាអង់គ្លេស។ ចំណែកថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងមានជំនាញគណនយ្យ ធនាគារនិងហិរញ្ញវត្ថុ ទីផ្សារ គ្រប់គ្រង សេដ្ឋកិច្ច ទេសចរណ៍ អក្សរសាស្ត្រអង់គ្លេស ភាសាអង់គ្លេសសម្រាប់ការបង្រៀន វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មានពាណិជ្ជកម្ម នីតិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ។
១ លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនដែលមានជីវភាពខ្វះខាត
- បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត
- បេក្ខជនត្រូវមានលិខិតបញ្ញាក់ធ្លាក់ ឬជាប់មធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមាន តម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង
- បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ
២ សំណុំលិខិតដែលត្រូវភ្ជាប់ស្នើសុំអាហារូបករណ៍
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់
- បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់
- ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦) ចំនួន ០១ ច្បាប់
- សញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០១ ច្បាប់
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជក់ ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ០១ ច្បាប់
- លិខិតបញ្ជាក់ធ្លាក់ ឬជាប់មធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ ដែលមានតម្លៃស្មើសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ចំនួន ០១ ច្បាប់
- ថតចម្លងអត្តសញ្ញាណបណ្ណ ឬសេចក្តីចម្លងសំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត ចំនួន ០១ ច្បាប់
- រូបថតក្នុងពេលថ្មីៗទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០៣ សន្លឹក៕