Yearendyearend1140x150

អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ជាមួយបារាំង និងជប៉ុន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គលើកទី២៩របស់គណ:កម្មាធិការអាយស៊ីស៊ី-អង្គរនិងសំបូរព្រៃគុក បានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២ ក្នុងន័យពង្រឹងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរស្របតាមផែនការ និងសកម្មភាពដែលបានកំណត់ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាទាំង២ ដែលមានដូចជា៖

១- គម្រោងអភិរក្ស និងជួសជុលប្រាសាទបាយ័ន ជាមូលនិធិផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការយូណេស្កូ មានការអញ្ជើញចុះហត្ថលេខាជាពីរផ្នែកដោយ៖

• លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និង ឯកឧត្តម MIKAMI Masahiro ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

• ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា

២- គម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាប-អង្គរ (SDGERA) មានការអញ្ជើញចុះហត្ថលេខាដោយ៖

• ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និង លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ SIAVB (បារាំង)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង