Cctimesw1140xh150cm copy

ក្រសួងអប់រំប្រកាសផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារី ៨០នាក់នៅមជ្ឈមណ្ឌលអន្តវាសិក

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសនិស្សិតនារីសរុបចំនួន ៨០នាក់ មកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ឱ្យចូលស្នាក់នៅ។

១-លក្ខខណ្ឌជ្រើសរើស ៖

-ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈនានាក្នុងរាជធានីភ្នំពេញ។

-ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ) -បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។

២-កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ៖

-បេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនចាប់

ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

៣-កាលបរិច្ឆេទប្រកាសលទ្ធផល ៖

-កាលបរិច្ឆេទប្រកាសលទ្ធផល នឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី និង គេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ចំពោះព័ត៌មានលម្អិតផ្សេងៗទៀតបេក្ខនារីអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៧៧០ ២២៨​ និង ០១២ ៦៧៥ ៥៩០៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង