ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន១៦០កន្លែង សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានជំនាញសិក្សាចំនួន៨។ កាលបរិច្ឆេទ នៃការស្នើសុំ និងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍ ធ្វើឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ វិទ្យាស្ថានជាតិសង្គមកិច្ច ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សរុបចំនួន១៦០កន្លែង (១០០%) ដល់សិស្សានុសិស្ស និស្សិត និងយុវជន ដែលមានបំណងក្នុងការ បន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញសង្គមកិច្ចវិទ្យា កិច្ចគាំពារសង្គម សង្គមវិទ្យា អក្សរសាស្ត្រអង់គ្លេស រដ្ឋបាលសាធារណៈ គ្រប់គ្រងសាធារណៈ គោលនយោបាយសាធារណៈ និង ជំនាញគោលនយោបាយសង្គម។
១ លក្ខខណ្ឌនៃការជ្រើសរើស
- បេក្ខជនដែលមានជីវភាពខ្វះខាត
- បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ
- បេក្ខជនត្រូវឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើស ដែលរៀបចំដោយក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
២ សំណុំលិខិតដែលត្រូវភ្ជាប់ស្នើសុំអាហារូបករណ៍
- ពាក្យសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់
- បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍ ចំនួន ០១ ច្បាប់
- ជីវប្រវត្តិសង្ខេបដែលមានបិតរូបថតថ្មី (៤x៦)ចំនួន ០១ ច្បាប់
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) ឬឯកសារបញ្ជក់ដែលមានតម្លៃស្មើ ចំនួន ០១ ច្បាប់
- ថតចម្លងអត្តសញ្ញាណបណ្ណ ឬសេចក្តីចម្លងសំបុត្រកំណើតសំបុត្របញ្ជាក់កំណើត ចំនួន ០១ ច្បាប់
- រូបថតក្នុងពេលថ្មីៗទំហំ (៤x៦ ស.ម) ថតពីមុខ គ្មានវ៉ែនតា និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០៣ សន្លឹក៕