681 ezgif.com resize
Swift cc time

កម្មវិធីអប់រំ៤.០ផ្ដល់អាហារូបករណ៍សិក្សាផ្នែកឌីហ្សាញបែបវិស្វកម្មរយ:ពេល១២សប្តាហ៍

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth

ភ្នំពេញ៖ កម្មវិធីអប់រំ៤.០ (Academia 4.0 Program) បាននឹងកំពុងធ្វើការជ្រើសរើសសិស្សានុសិស្ស ដើម្បីទទួលបានអាហារូបករណ៍សិក្សាជំនាញឌីហ្សាញបែបវិស្វកម្ម (Engineering Design) រយៈពេល១២សប្ដាហ៍។ វគ្គបណ្តុះបណ្តាលនេះ គឺបើកទទួលសិស្ស-និស្សិត ពីកម្រិតថ្នាក់ទី៧ ដល់មហាវិទ្យាល័យ ហើយរយ:ពេលបណ្តុះបណ្តាល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២៣ នៅអាគារខេមរានី (ទីស្នាក់ការ ស.ស.យ.ក)។

កម្មវិធីអប់រំ៤.០ (Academia 4.0 Program) ជាកម្មវិធីបណ្តុះបណ្តាលរយ:ពេល១២សប្តាហ៍ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ ឌីហ្សាញបែបវិស្វកម្ម (Engineering Design) ដោយប្រើប្រាស់ software ដើម្បីឌីហ្សាញជារបស់របរនានា ហើយផលិតចេញក្រៅតាមរយ:បច្ចេកវិទ្យា 3D Printing។ ក្នុងវគ្គសិក្សា Solid Edge កម្រិត Associate នេះ សិស្សនឹង៖

១. សិក្សាអំពីការឌីហ្សាញបែបវិស្វកម្ម ដែលរួមមាន 2D Design, 3D Design, Assembly និង 3D Printing

២. ធ្វើគម្រោងវិស្វកម្មមួយ ដោយផលិតជា Mini Wheel Robot ដែលអាចដំណើរការទៅមុខ ថយក្រោយ បត់ឆ្វេងឬស្តាំ ដោយស្វ័យប្រវត្តិ

៣. ប្រឡងយកសញ្ញាបត្រ Solid Edge កម្រិត Associate ពីក្រុមហ៊ុន Siemens ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្មអន្តរជាតិ

វគ្គនេះ មានរយ:ពេល១២សប្តាហ៍ ដែលកាលវិភាគគឺ៖

១. ថ្ងៃព្រ.ហ រសៀល (ម៉ោង១:៣០-៥:៣០) សម្រាប់និស្សិត

២. ថ្ងៃសៅរ៍ ព្រឹក (ម៉ោង៨:០០-១២:០០) សម្រាប់និស្សិត

៣. ថ្ងៃសៅរ៍ រសៀល (ម៉ោង១:៣០-៥:៣០) សម្រាប់សិស្សថ្នាក់ទី៧ដល់ទី១២

៤. ថ្ងៃអាទិត្យ រសៀល (ម៉ោង១:៣០-៥:៣០) សម្រាប់សិស្សថ្នាក់ទី៧ដល់ទី១២

រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth
រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth
រូបភាព៖ យុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ - Technology & Innovative Youth


ពាក្យទាក់ទង: កម្មវិធីអប់រំ៤.០
Khcct banner

អត្ថបទទាក់ទង