Yearendyearend1140x150

ទិវាស៊ីក្លូ រៀបចំព្រឹត្តិការណ៍ទិវាស៊ីក្លូលើកដំបូងនៅក្នុងខែធ្នូនេះ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ Cyclo Day - ទិវាសុីក្លូ

ភ្នំពេញ៖ ព្រឹត្តិការណ៍ទិវាស៊ីក្លូ ត្រូវបានរៀបចំដោយយុវជនមួយរូប នៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី ១៨ ធ្នូ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយនេះគឺជាឆ្នាំដំបូងបំផុតនៃការធ្វើឡើងនូវទិវាស៊ីក្លូ។

ទិវាស៊ីក្លូជាកម្មវិធីដែលនឹងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រីកចំណេះដឹងអំពីការបំពុលអាកាស និងលើកកម្ពស់ការប្រើប្រាស់ស៊ីក្លូជាមធ្យោបាយធ្វើដំណើរទៅកាន់ទីកន្លែងជិតៗ ក៏ដូចជាការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយដោយមិនប្រញាប់។

ព្រឹត្តិការណ៍ទិវាស៊ីក្លូ ដែលនឹងរៀបចំនៅថ្ងៃទី ១៨ ធ្នូ ខាងមុខនេះ ជាឆ្នាំដំបូងបំផុតនៃការធ្វើឡើងនូវទិវាស៊ីក្លូ។ នៅក្នុងកម្មវិធីនោះដែរ នឹងមានការឡើងបង្ហាញសមត្ថភាព ការប្រគុំតន្រ្តីខ្នាតតូច ហ្គេមសប្បាយៗ ម្ហូបអាហារ ភេសជ្ជះជាច្រើនតាមស្តង់ ជាពិសេសមានការផ្តល់ឱ្យការជិះស៊ីក្លូដោយឥតគិតថ្លៃទៀតផង។

នៅក្នុងព្រឹត្តិការណ៍ទិវាស៊ីក្លូនេះ ក៏មានការប្រកាសនូវលទ្ធផលនៃការប្រកួតថតរូប ផងដែរ។ ការប្រកួតថតរូប គឺជាផ្នែកមួយនៅក្នុងព្រឹត្តិការណ៍ទិវាស៊ីក្លូ ព្រោះតាមរយៈរូបថតក៏ជាការបញ្ជូនសារអំពីបរិស្ថានទៅកាន់សាធារណៈជន ដូចគ្នាទៅនិងព្រឹត្តិការណ៍នេះដែរ។ ការប្រកួតថតរូបនេះ ធ្វើឡើហក្រោមប្រធានបទ «ជិះស៊ីក្លូដើម្បីបរិស្ថាន» និងផុតកំណត់នៅថ្ងៃទី១៦ ធ្នូ។

គួរបញ្ជាក់ថា ទិវាស៊ីក្លូ ជាយុទ្ធនាការមួយនៅក្នុងកម្មវិធីជំនាន់ថ្មី ជំនាន់ទី២ ដែលបង្កើតឡើងដោយយុវជន មាស សុបញ្ញា ជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី និងគាំទ្រដោយយូនីសេហ្វ (UNICEF)៕

រូបភាព៖ Cyclo Day - ទិវាសុីក្លូ
រូបភាព៖ Cyclo Day - ទិវាសុីក្លូ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង