.jpg?1671073402)
ភ្នំពេញ៖ គ្រាប់បែកបង្កៃ ០១គ្រាប់ នៅថ្ងៃទី១៥ ធ្នូ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅលើសួនច្បារ ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ការរកឃើញនេះ បង្កហជាភាពភ្ញាក់ផ្អើមដល់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះ ខណៈអាជ្ញាធររាជធានីភ្នំពេញកំពុងបើកការស្រាវជ្រាវសំណុំរឿងនេះ។
យោងតាមសម្ដីបុរសម្នាក់ជារត់តាក់ស៊ី នៅទីនោះ បានប្រាប់ក្រុមការងារស៊ីស៊ីថាមស៍ថា នៅម៉ោងប្រហែល ៦:១០នាទី មាននារីកម្មករអនាម័យថែសួនម្នាក់មកប្រាប់គាត់ឱ្យទៅមើលដែកដែលមានរាងមូល មានជាប់នំខេក។ ពេលបានទៅដល់ និង មើលស្គាល់ច្បាស់ថា គ្រាប់បែក ក៏បានរាយការណ៍ជូនសន្តិសុខ រួចរាយការណ៍មកសមត្ថកិច្ច។
ចំណែកបើតាមប្រភពពីនារីម្នាក់សុំមិនបញ្ចេញឈ្នោះ បាននិយាយថា នៅម៉ោងប្រហែលជាង២យប់ គេឃើញមានយុវជន ២នាក់ជិះម៉ូតូមកក្បែរសួនច្បារមុខរដ្ឋសភា និង សួរគ្នាថា យកដាក់កន្លែងណា?ហើយមួយសន្ទុះក្រោយមក ពួកគេជិះម៉ូតូចេញទៅវិញ ប៉ុន្ដែនារីម្នាក់នេះមិនបានចាប់អារម្មណ៍ឡើយ។
បច្ចុប្បន្ន គ្រាប់បែកបង្កៃ១គ្រាប់នោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញបំផ្ទុះចោរ ហើយនឹងបើកការស្រាវជ្រាវបន្ថែមលើករណីនេះ។នេះបើយោងតាមប្រសាសន៍ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ស៊ីស៊ីថាមស៍៕

.jpg?1671073435)
.jpg?1671073446)
