Cctimesw1140xh150cm copy

ព្រឹត្ដិការណ៍«រំលឹគុណអង្គរ»ផ្ដើមដំណើរការនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រឹត្ដិការណ៍រំលឹកគុណអង្គរ រៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១៤ ធ្នូនេះ

ភ្នំពេញ៖ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នៅថ្ងៃទី ១៤ ធ្នូនេះ បានចាប់ផ្ដើមដំណើរការហើយ ដោយមានការចូលរួមពីមហាជនខ្មែរទូទៅ និង មន្ត្រីមកពីបណ្តាក្រសួងពាក់ព័ន្ធនានា។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និង សេដ្ឋកិច្ចដល់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ នឹងបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ដោយនៅក្នុងព្រឹត្តិការណ៍ទាំងមូលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ ការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និង កម្មវធីកម្សាន្តជាច្រើនទៀត។

គួរបញ្ជាក់ថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ រៀបចំឡើងនៅថ្ងៃទី១៤ ដល់ ១៦ខែធ្នូជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២នេះតទៅ និងជាផ្នែកដ៏សំខាន់សម្រាប់ផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់០១ ដងក្នុង០១ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង