Yearendyearend1140x150

កម្ពុជាត្រូវបានគាំទ្រឱ្យចូលប្រកួតកីឡាទូកក្ដោងសម្រាប់សមាជិកក្លិបឆ្នេរស្អាតបំផុតលើសកលលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ព្រះសីហនុ៖ ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក បានគាំទ្រកម្ពុជាដែលជាសមាជិកមួយ ឱ្យចូលរួមប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១ ឆ្នាំ២០២៣ ដោយគ្រោងរៀបចំចាប់ពីថ្ងៃទី១៤-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

បើតាមសេចក្ដីប្រកាស សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានស្នើសុំ និងទទួលបានការអនុញ្ញាតពីក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក ដើម្បីធ្វើបទបង្ហាញអំពីការត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទូកក្តោងខាងលើ នៅក្នុងមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោកលើកទី១៦ ឆ្នាំ២០២២។

លោក Lemmy Teo ទីប្រឹក្សានៃសហព័ន្ធ ប្រទេសជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងសម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោកនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏មានសារៈសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលអាចផ្សព្វផ្សាយអំពីសក្តានុពល និងការអភិវឌ្ឍកីឡាទូកក្តោងនៅក្នុងប្រទេសកម្ពុជា ដល់សមាជិកទាំង២៦ប្រទេសនៃក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក និងពិភពលោកទាំងមូល ហើយក៏ជាការបង្កើននូវសមត្ថភាពរបស់ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាលើការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ។

ឯកឧត្តម ថោង រដ្ឋសក្តិ បានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធថ្នីៗរបស់ខេត្តព្រះសីហនុ ដែលជាផ្នែកមួយដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តតំបន់ឆ្នេរនៃប្រទេសកម្ពុជាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង