ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី១៣ធ្នូនេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ធ្នូ កម្ពុជានឹងចុះត្រជាក់។ ក្នុងមួយសប្ដាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C |
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
- តុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
- សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ °C ។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
